Breaking News
Loading...
Thursday, September 19, 2013

ទីកន្លែងដ៏ស្រស់ស្អាត និងល្បីល្បាញទាំង១០ នៅក្នុងប្រទេសចិន សម្រាប់ពិធិបុណ្យសែនព្រះខែ


ពិធីបុណ្យសែនព្រះខែ (The Mid-Autumn Festival) គឺជាពិធីបុណ្យប្រពៃណី របស់ប្រទេសចិន ដែលវាជាថ្ងៃទី១៥ នៃខែប្រាំបី នៅក្នុងថ្ងៃចន្ទគតិ ហើយនៅក្នុងថ្ងៃនោះដែរ ប្រជាជនចិនទាំងអស់ តែងតែបរិភោគនំលោកខែ ដើម្បីអបអរក្នុងពិធីបុណ្យនេះ។

ជាមួយគ្នានេះដែរ នៅពេលយប់ ពួកគេតែងតែចេញមកគយគន់លោកខែ ព្រោះនៅក្នុងថ្ងៃនោះ លោកខែនឹងមានរូបរាងធំ និងមូលក្រឡំស្អាត ហើយថែមបញ្ចេញពន្លឺភ្លឺខ្លាំងទៀតផង។

ថ្ងៃនេះខ្មែរឡូត សូមបង្ហាញប្រាប់នូវទីកន្លែងដ៏ស្រស់ស្អាត និងល្បីល្បាញទាំង១០ នៅក្នុងប្រទេសចិន ដែលនៅក្នុងថ្ងៃបុណ្យសែនព្រះខែនេះ ប្រជាជនចិនជាច្រើន តែងតែទៅទីនោះ ដើម្បីគយគន់មើលលោកខែ៖

១) តំបន់ខ្ពង់រាប Tibet ស្ថិតក្នុងខេត្ត Nyingchi

២) ភ្នំ Huangshan ស្ថិតក្នុងខេត្ត Anhui

៣) ភាគខាងលិចទន្លេ Hangzhou ស្ថិតក្នុងខេត្ត Zhejiang 

៤) ទន្លេ Yangtze ស្ថិតក្នុងខេត្ត Hubei

៥) ទីក្រុង xiangshan

៦) ទន្លេ Dali Erhai ស្ថិតក្នុងខេត្ត Yunnan

៧) ទន្លេ Sun Moon ស្ថិតក្នុងកោះតៃវ៉ាន់

៨) ទន្លេ Shihu ស្ថិតក្នុងទីក្រុង Suzhou

៩) តំបន់ Yibin Sanjiangkou ស្ថិតក្នុងខេត្ត Sichuan

១០) ស្រុក Miao ស្ថិតក្នុងតំបន់ Xijiang

 

តើប្រិយមិត្តចង់ទៅកន្លែងមួយណា ដើម្បីគយគន់លោកខែ ក្នុងថ្ងៃសែនព្រះខែ?

ដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved