Breaking News
Loading...
Thursday, September 19, 2013

កម្មវិធី MAMA ២០១៣ នឹងធ្វើនៅទីក្រុងហុងកុង ជាលើកទីពីរ


អ្វីដែលអ្នកនិយមគាំទ្រ វិស័យសិល្បៈរបស់កូរ៉េខាងត្បូង ទន្ទឹមរង់ចាំយូរនោះ បានមកដល់ហើយ ពោលគឺពានរង្វាន់ Mnet Asian Music Awards រឺហៅកាត់ថា MAMA នឹងប្រារព្ធឡើងនៅថ្ងៃទី ២២ វិច្ឆិកាខាងមុខនេះ នាវេទិកា Hong Kong Asia World Expo Arena ទីក្រុងហុងកុងខាងមុខនេះ។

នេះជាលើកទីពីរហើយ ដែលទីក្រុងហុងកុងទទួលតួនាទី ធ្វើជាម្ចាស់ផ្ទះ ប្រារព្ធកម្មវិធីផ្តល់ពានរង្វាន់នេះ ជាបន្តបន្ទាប់ បន្ទាប់ពីឆ្នាំ ២០១២ កន្លងទៅនោះ។ ក្នុងនោះគេសង្កេតឃើញ កម្មវិធីផ្តល់ពានរង្វាន់នេះបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយតារាកិត្តិយសល្បីៗរបស់កូរ៉េទាំងអស់ បានមកចូលរួមសម្តែង និងទទួលពានរង្វាន់នេះគ្រប់ៗគ្នា ដែលជាហេតុធ្វើឲ្យកំណើនអ្នកគាំទ្រ និងទស្សនិកជនមានការកើនឡើងយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់។

ទោះជាយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់មានតួលេខច្បាស់លាស់ពីចំនួនអ្នកចូលរួមទស្សនា កាលពីកម្មវិធីឆ្នាំមុននៅឡើយទេ ប៉ុន្តែគេនឹងសង្ឃឹមថានឹងមានកំនើនទស្សនិកជនកាន់តែច្រើនថែមទៀត ក្នុងកម្មវិធីឆ្នាំនេះផងដែរ។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកម្មវិធី MAMA នេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved