Breaking News
Loading...
Thursday, September 19, 2013

ការតាំងបង្ហាញ នំសែនព្រះខែ ដ៏ធំសម្បើម ទម្ងន់ ៦០០ គីឡូក្រាម!


ពិធីបុណ្យសែនព្រះខែ បានឈានចូលមកដល់ ដែលប្រជាជនចិន ក៏ដូចជា កូនចៅចិន នៅតាមបណ្តាប្រទេសឯទៀត ដូចជាកម្ពុជាជាដើម បាននាំគ្នា ទិញនំ ដើម្បីយកមកសែន ដោយក្តី សប្បាយរីករាយ។

យ៉ាងណាមិញ នៅឯទីក្រុង Changchun នៃខេត្ត Jilin ប្រទេសចិន ឯណោះវិញ មានការដាក់បង្ហាញជូនទស្សនា នូវនំសែនព្រះខែ ដ៏ធំសម្បើមមួយ ដែលមានការរចនា អក្សរ និង រូបគំនូរ យ៉ាងស្រស់ស្អាត ជាទីបំផុត។ នំនៅក្នុងរូបភាពខាងក្រោមនេះ មានកម្រាស់ ១៥ សង់ទីម៉ែត្រ ប្រវែង ៣ម៉ែត្រ និង មានទម្ងន់ ៦០០ គីឡូក្រាម ហើយត្រូវបានដាក់បង្ហាញ នៅឯផ្សារទំនើប Eurasia ដោយក្នុងនោះដែរ នំនេះ ត្រូវបានផ្សំគ្រឿងជាច្រើនមុខ ចំណែកឯរូបនៅលើនំវិញ បង្ហាញពីទេពធីតា ឆាងអឺ កំពុងហោះហើរ សំដៅទៅកាន់ព្រះច័ន្ទ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោម៖




ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved