Breaking News
Loading...
Thursday, September 19, 2013

វីដេអូរន្ធត់៖ ម្តាយកូនពីរនាក់ ត្រូវរថយន្តបុកប៉ើងដូចក្រដាស ខណៈបំពានភ្លើងក្រហម


យោងតាមសារព័ត៌មាន chinanavis របស់ប្រទេសចិន បានឲ្យដឹងថា ម្តាយកូនពីរនាក់ ត្រូវរថយន្តមួយគ្រឿង បើកបុកពេញមួយទំហឹង បណ្តាលឲ្យប៉ើងដូចក្រដាស បន្ទាប់ពីម្តាយកូនពីរនាក់នេះ បានបំពានភ្លើងក្រហម។

ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច នៅលើផ្លូវលេខ២០៥ ក្នុងខេត្ត Jiangsu ទីក្រុង Nanjing ប្រទេសចិន បណ្តាលឲ្យស្រ្តីជាម្តាយ និងក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រភពដដែលបានបន្តទៀតថា ហេតុការណ៏គ្រោះថ្នាក់បានកើតឡើង បន្ទាប់ពីម្តាយកូនពីរនាក់នេះ បានបំពានភ្លើងក្រហម ២៩វិនាទី ពោលគឺពួកគេត្រូវរង់ចាំភ្លើងក្រហម រយៈពេល ២៩វិនាទីទៀត ទើបដល់ភ្លើងខៀវ។

ក្រោយពេលបំពានភ្លើងក្រហម ស្រ្តីជាម្តាយបានដឹកដៃកូនស្រីដើរឆ្លងផ្លូវ សំដៅទៅផ្លូវម្ខាងទៀត ប៉ុន្តែនៅពេលដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តពណ៌សមួយគ្រឿង បើកបរក្នុងល្បឿងយ៉ាងលឿន ក៏ជ្រុលទៅបុកម្តាយកូនពីរនាក់នោះ បណ្តាលឲ្យហោះទៅលើ និងធ្លាក់ចុះមកវិញ រងរបួសយ៉ាងធ្ងន់។

យ៉ាងណាមិញ ក្រោយពេលកើតហេតុ ម្តាយកូនពីរនាក់នោះ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ដោយក្មេងស្រីរងគ្រោះ បានរងរបួសឆ្អឹងខ្នង រីឯស្រ្តីជាម្តាយបានបាក់ឆ្អឹងជើងទាំងសងខាង៕

សូមទស្សនាវីដេអូទាំងស្រុង នៃហេតុការណ៏គ្រោះថ្នាក់នេះ៖


សូមប្រិយមិត្តប្រុងប្រយ័ត្ន រាល់ពេលធ្វើដំណើរតាមដងផ្លូវ

ដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved