Breaking News
Loading...
Monday, September 23, 2013

វាយ​សម្លាប់​​​​​បុរស​ម្នាក់​​ អូសសព​​យក​មក​ទម្លាក់​ចោល​​នៅ​ក្នុង​ទឹក​ស្រែ បង្កការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​


រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគេសម្លាប់ រួចអូសសពយកមកទម្លាក់ ចោលនៅក្នុងទឹកស្រែ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ កញ្ញា ២០១៣ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។

ករណីឃាតកម្មនេះ គេមិនទាន់ដឹងថា ជារឿងគំនុំ ឫអ្វីនោះនៅឡើយទេ ហើយសពបុរសរងគ្រោះ ក៏ពុំទាន់ស្គាល់អត្តសញ្ញាណដែរ មានអាយុជាង៥០ឆ្នាំ ស្លៀកខោពណ៌ខ្មៅ ពាក់អាវក្នុងពណ៌ត្រេអ៊ី និងអាវក្រៅពណ៌ត្រាវ ដោយនៅក្បែរសពគេឃើញមានពូថៅមួយ ៕













0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved