Breaking News
Loading...
Friday, September 27, 2013

៣នាក់​ម្តាយ​និងកូន ត្រូវ​ទឹកហូរ​​កួច​បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អា​ណោច​អា​ធ័ម​


​ខេត្តរតនគិរី ៖ រឿងហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ ដោយសារតែ​មាន​គ្រួ​សារ​​មួយក្រុម​ត្រូវបាន​ទឹក​ហូរ​កួច​បណ្តាល​ឲ្យ​លង់​ស្លាប់​ម្តាយ​និង​  កូន​២​នាក់ នៅត្រង់ចំណុច​ស្ពាន​អូរ​ចេង ភូមិ​អូរ​ចេង ឃុំ​តា​អង ស្រុក​កូន​មុំ  ចំណែក​បុ​រស​ជា​ប្តី​សំណាង​បាន​រួចខ្លួន ។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ម្តាយ​ឈ្មោះ ស្រី ណ​យ អាយុ​២៤​ឆ្នាំ ជាជនជាតិ​ឡាវ ចំណែក​​កូនប្រុស​ទាំងពីរមាន​ឈ្មោះ ហួត​ បារមី អាយុ ៤​ឆ្នាំ និង ហួត ភក្តី អាយុ​២​ឆ្នាំ ពួកគេ​ទាំង​៣​នាក់​ត្រូវ​ស្លាប់បាត់​បង់ជីវិត ចំណែក​បុរស​ប្តី​ឈ្មោះ ហួត វាសនា អាយុ ៣៣​ឆ្នាំ បាន​រួច​ខ្លួន​ ។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ក្រុមគ្រួសារ​ដែលមាន​សមាជិក​៤​នាក់​នេះ បាន​ជិះ​ម៉ូតូឌុប​គ្នា​ពី​ក្រុង​បាន​លុង ក្នុង​បំណង​ឆ្ពោះ​ទៅ​កាន់​ស្រុកកំណើត​នៅ​ស្រុក​លំផាត់។ ប៉ុន្តែ​ខណៈពេល​ធ្វើ​ដំណើរមកដ​ល់​ចំណុចកើតហេតុ​ខាងលើ ទឹកជំនន់​បាន​ហូរ​កួច​ខ្លាំង​កាត់​ផ្លូវ​ធ្វើ​ឲ្យ​ប្តី​ជា​អ្នក​ឌុប​ទប់​ចង្កូត​មិន​ជាប់​បណ្តាល​ឲ្យ​ដួល ហើយ​ពេលនោះ​ប្តី​បាន​ស្រ​វេ​ស្រវា​ចាប់​ទាំង​ម្តាយ​និង​កូន​ទាំងពីរ ខណៈ​ខ្លួន​ទប់​ជំហរ​មិន​ជាប់​ដែរនោះ ក៏បាន​របូត​ជនរងគ្រោះ​ទាំង​៣​នាក់​ម្តាយ​និង​កូន ហើយក៏​ត្រូវ​ទឹក​ហូរ​កួច​ស្លាប់​ភ្លាមៗ​គួរ​ឲ្យ​រ​ន្ឋ​ត់​ជាទីបំផុត ។​

 

​បន្ទាប់ពី​កើតហេតុ សាកសព​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​គេ​បញ្ជូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​នៅឯ​ស្រុកកំណើត ចំណែក​ម៉ូតូ ត្រូវបាន​សមត្ថ​កិច្ច រួមជាមួយ​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ស្រង់​យកចេញ​ពី​ទឹក​៕

3

4

១

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved