Breaking News
Loading...
Wednesday, January 8, 2014

Miley Cyrus អាក្រក់​កាន់​តែ​ខ្លាំង ល្បី​កាន់​តែ​ខ្លាំង


Miley Cyrus ​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​ នាង​បាន​បញ្ចេញ​កាយវិការ​ស្រើប​ស្រាល​ជា​ច្រើន​ក្នុង​វីដេអូ​ចម្រៀង​របស់​នាង ជាហេតុ​ធ្វើ​ឱ្យ​មាន​ទស្សនិក​ជន​ជុំ​វិញ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល។ ទោះ​បី​ជា​មាន​ការ​រើស​អើង​ខ្លះ​មែន ប៉ុន្តែ​​ពេល​នេះ បាន​នាង​ឈរ​នៅ​លំដាប់​កំពូល​លើ​គេហទំព័រ Starcount.com គេហទំព័រ​​ស្ទាប​ស្ទង់​ទិន្នន័យ​ពី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាង ១១ បណ្ដាញ​ជុំ​វិញ​ពិភព​លោក ដោយ​ផ្ដោត​ទៅ​លើ​ប្រជាប្រិយភាព​របស់​តារា​អន្តរជាតិ។

 

miley-cyrus-google-name__oPt

 ចុះ​ក្រៅ​ពី​ Miley Cyrus តើ​មាន​តារា​ណា​ខ្លះ​ទៀត​ឈរ​នៅ​បន្ទាប់​ពី​នាង? 

១. Miley Cyrus

ដោយ​សារ​តែ​បទ ” Wrecking Ball ” ដែល Miley Cyrus សម្ដែង​កាយវិការ​បែប​ស្រើបស្រាល​ក្នុង​វីដេអូ​ចម្រៀង​នោះ មាន​មនុស្ស​ជាង ៣ លាន​នាក់​និយាយ​ពី​នេះ លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសបុក។ Miley Cyrus មិន​ត្រឹម​តែ​បង្ក​ព្យុះ​ភ្លៀង​ Comment លើ​ហ្វេសបុក​ប៉ុណ្ណោះ​ទេ Miley Cyrus ត្រូវ​បាន​ទស្សនិក​ជនរាប់​ពាន់​អ្នក​បង្កើត​វីដេអូ Parody ឌឺ​ដង​នាង​ផង​ដែរ។ 

២. Justin Bieber 

justin-bieber-and-selena-gomez

 ទោះ​បី​ជា​មាន​រឿង​អាស្រូវ​​វាយ​អ្នក​កាសែត ឈ្មោះ​គ្នា​ក្នុង Club លេច​ធ្លាយ​រូបភាព​លើគ្រែ​ និង​ក្អួត​ពេល​សម្ដែង​ Concert យ៉ាង​ណា​ក៏​ដោយ​ក៏ Justin Bieber មិន​អាច​ឈរ​នៅ​លំដាប់​កំពូល​ដូច Miley Cyrus នោះ​ទេ។ ដោយ​សារ Justin Bieber បាន​បង្ហោះ​រូបភាព​ស្នេហា​ផ្អែល​ល្ហែម​ជាមួយ Selena Gomez ជា​ថ្មី​ម្ដង JB បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ចុច​ Like រូបភាព​ពួក​គេ ១.៤ លាន Like។ 

៣. Katy Perry

 គ្រាន់​តែ​ចេញ​បទ​ថ្មី​ភ្លាម​​ Katy Perry បាន​ទទួល​អ្នក Follower ចំនួន ២៣ ម៉ឺន​នាក់​ទៀត​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter។ បទ​ថ្មី​ដែល​ធ្វើ​ឱ្យ​នាង​មាន​គេ​និយាយ​ច្រើន​ពី​នាង​នោះ មាន​ចំណង​ជើង​ថា ” Dark Horse ”។

 

katy_perry___dark_horse_

 ៤. Ariana Grande 

តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ ឱ្យ​តែ Post រូប​ម្ដងៗ​មាន​គេ​ចុច​ Like រាប់​លាន Like។ ថ្មីៗ​នេះ​នាង​បាន​បង្ហោះ​រូបភាព​មួយ​ដែល​នាង​បាន​ទៅ​លេង​នៅ​ជប៉ុន ហើយ​រូប​នោះ​ត្រូវ​បាន​គេ​ចុច Like ចំនួន ១២ លាន​ Like។

  

arianatokyo0105-42

៥. Demi Lovato 

Demi-Lovato-Canada

 គ្រាន់​តែ Post រូប​នាង​ទៅ​លេង​ប្រទេស​កាណាដា​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល Demi Lovato ត្រូវ​បាន​គេ​មនុស្ស ១.៦ លាន​នាក់​និយាយ​គ្នា​ពី​រូបភាព​របស់​នាង​លើ​ Facebook។

 ៦. Taylor Swift

tumblr_ljs1whqovt1qcp1zx

  

ឆ្នាំ​នេះ​វីដេអូ​ចម្រៀង​របស់ Taylor Swift បាន​កើន​ Views ដល់​ទៅ ១១ លាន​ Views លើ​ Record ចាស់ ក្នុង youtube ចំណែក​ឯ​ចំនួន​អ្នក Follwer នៅ​លើ​ Instagram វិញ​គឺ​មាន​មនុស្ស​ជាង ១០ ម៉ឺន​នាក់​បាន​ចាប់​ផ្ដើម Follow នាង មិន​គិត​ពី​ចំនួន​អ្នក​ Follow កាល​ពី​ឆ្នាំ​មុនៗ។

 ៨. Selena Gomez

 

selena-gomez-miley-cyrus-taylor-swift-and-demi-lovato-fifirose-28012667-494-276

 

មាន​មនុស្ស​ច្រើន​ជាង ១.៨ លាន​នាក់​បាន​ជជែក​គ្នា​ ជុំ​វិញ​រឿង​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន និង​ការងារ​សិល្បៈ​របស់​នាង។ រូបភាព​ដែល​ធ្វើ​ឱ្យ​នាង​​មាន​គេ​ Comment ច្រើន​ជាង​គេ​នោះ​ ជា​រូបភាព​ដែល​នាង​បាន​ថត​ជាមួយ​មិត្តភ័ក្ដិ​រួម​អាជីព​មាន​ដូច​ជា Taylor Swift និង Demi Lovato៕

 

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved