Kaka ស៊ុត​គ្រាប់​ទី​ ១០០​​ សម្រាប់​ក្រុម​​ ​AC Milan ​នៅ​ទឹក​ដី​ San Siro ពេល​ ឈ្នះ Atalanta​ ​៣-០ យប់​មិញ ​។ ​ខ្សែ​បម្រើ​អន្តរជាតិ​​​ប្រេស៊ី​ ​ស៊ុត​​​គ្រាប់​បើក​ឆាក​នៅ​នាទី​ទី​ ៣៥​ ​ទម្លាយ​អ្នក​ចាំ​ទី​ ​​Andrea Consigli បន្ទាប់​ពី​ការ​​បញ្ជូន​បាល់​​របស់​ Urby Emanuelson​ ដែល​ប្រើ​ល្បឿន​​វាយ​បក​តាំង​ពី​ពាក់​កណ្ដាល​តារាង។ ​ គ្រាប់​នេះ​ Kaka បាន​អបអរ​សាទរ​ដោយ​​លើក​បង្ហាញ​​អាវ​ “Kaka 100” ​នៅ​ចំពោះ​​មុខ​​ក្រុម​អ្នក​គាំទ្រខណៈ​ពិធី​ករ​ ​ស្រែក​ខ្លាំង​​ៗ​យ៉ាង​រំជួល​ចិត្ត។
ដោយ​ពាក់​ស្លាក​ប្រធាន​​ក្រុម​​​ ​​​​​Kaka បាន​ស៊ុត​គ្រាប់​ទី២​របស់​ខ្លួន​ ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​​​ ​នៅ​ទី​ទី​ ៦៥​​ដែល​ឈាន​ដល់​គ្រាប់​ទី​ ១០១​​ សម្រាប់​ក្រុម។ ​

តាម​​ goal.com បាន​សរសេរ​ថា​ ៩៥​ ​គ្រាប់​ដែល​ស៊ុត​កន្លង​​មក​​នៅ AC Milan គឺ​ចន្លោះ​ពី​ឆ្នាំ​​២០០៣​ ដល់​​ឆ្នាំ​​២០០៩។ ​ចំណែក​​៤​គ្រាប់​ទៀត​ ​​​អតីត​កីឡាករ​របស់​ Real Madrid រូប​នេះ​រក​បាន​ពេល​ជួប ​Catania, Genoa, Lazio និង​ Celtic។


មើល​វីដេអូ​គ្រាប់​ទី​​១ សឹង​​តែ​អស់​មុំ​ហើយ​​នៅ​ស៊ុត​បាន​ល្អ​ទៀត