ភ្នំពេញ ៖ តារាកំប្លែងប្រចាំទូរទស្សន៍ CTN បានធ្វើឲ្យអ្នកលេង Facebook ផ្អើលថាលោកបានស្លាប់ ក៏ព្រោះតែរូបភាព កម្រង់ផ្កាសាកសពដែលមាន រូបថតនាយក្រូច អមដោយប្អូនស្រីរបស់លោក នាងក្អីត ឈរធ្វើមុខស្រងូតស្រងាត់ ដូចបាត់បង់បងប្រុសជាទីស្រលាញ់របស់ខ្លួន ។
រូបថត ដែលបង្ហោះនៅលើ Facebook នេះបានធ្វើឲ្យអ្នកលេង Facebook មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះនឹកថា បាត់បង់តារា កំប្លែងស្ងួតមួយរូប របស់ក្រុម នាយពាក់មី ហើយអ្នកលេង Facebook ទាំងអស់នោះបាន Comment នឹងសួរដូចៗគ្នា ថាតើនាយក្រូចពិតជា បាត់បង់ជីវិតលាចាកពី វិស័យសិល្បៈ កំប្លែងមែនឬ ? អ្នកខ្លះទៀត ដើម្បីឲ្យអស់ចិត្ត បានទូរស័ព្ទសួរនាយក្រូច ក៏ដូចជាសាច់ញាតិរបស់គាត់ ដើម្បីបញ្ជាក់ការពិត ថាតើនាយក្រូច ស្លាប់ពិតមែន ឬក៏អត់ ។
យ៉ាងណាអ្នកដែលលេង Facebook ទាំងអស់ ដើម្បីបញ្ជាក់ការពិតបានទូរស័ព្ទទៅនាយក្រូច ហើយសរសេរថា តាមពិត គ្មានហេតុការណ៍នេះទេ នាយក្រូចមិនបានបាត់បង់ជីវិតឡើយ ពោលរូបភាពដែលត្រូវបានបង្ហោះនៅលើ Facebook នោះ គឺជាការថតរឿងថ្មីរបស់គាត់តែប៉ុណ្ណោះ ។
អ្នកលេង Facebook ជាច្រើន បានសរសេរថា “ខ្ញុំបានទូរស័ព្ទទៅជួបគាត់(នាយក្រូច) និងសាច់ញាតិរបស់ នាយក្រូចប្រាប់ថា នាយក្រូចកំពុងតែថតរឿង មិនមែនស្លាប់នោះទេ” ។
សូមជម្រាបថា នាយក្រូច គឺជាតារាកំប្លែងដ៏ល្បីរបស់ទូរទស្សន៍ CTN ជាងនេះនាយក្រូច កំពុងចាប់បានឱកាស នូវការសម្ដែងរឿងជាច្រើន ដែលភាគច្រើន គឺជារឿងកំប្លែង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment