Breaking News
Loading...
Saturday, January 18, 2014

ម៉ូតូឌ្រីម​​ពន្លះ​ជាមួយ ​​រ៉ឺម៉ក​ម៉ូតូ​​​​នៅ​ផ្លូវ​កែង​ ឆាប​ឆេះ​ជា​ភ្លើង​សន្ធោ​ សន្ធៅ​ឆេះ​ខ្លោច​ស្លាប់​មនុស្ស​ម្នាក់​


រាជធានីភ្នំពេញ ៖ មនុស្សម្នាក់បានឆេះខ្លោចស្លាប់នៅ ក្នុងហេតុការណ៍ម៉ូតូឌ្រីម បុករ៉ឺម៉កម៉ូតូពេញ ទំហឹងបង្កជាភ្លើងឆាបឆេះរ៉ឺម៉កម៉ូតូ និងអ្នកបើកបរម្នាក់ឆេះស្លាប់នៅលើម៉ូតូតែម្តង ដែលគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ មករា ២០១៤ នៅតាមបណ្តោយផ្លូវលេខ២២២ កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គេបានឃើញម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1O-9823 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កែងផ្លូវ២២២ ក៏បានជាមួយរ៉ឺម៉កម៉ូតូ ១គ្រឿង ដែលធ្វើដំណើរតាមផ្លូវ២២២ ទិសដៅពីលិចទៅកើត យ៉ាងពេញទំហឹងបង្កជាភ្លើងឆាបឆេះឡើង ឆេះខ្លោចស្លាប់អ្នកបើកបររ៉ឺម៉កម៉ូតូ ចំណែកអ្នកបើកបរម៉ូតូឌ្រីម រងរបួសធ្ងន់សន្លប់នៅនឹងកន្លែង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved