Breaking News
Loading...
Saturday, January 18, 2014

នាយក្រូច សុំទោស ទស្សនិកជន ពេលធ្វើឲ្យ មានការយល់ច្រឡំ រឿងស្លាប់


ភ្នំពេញ  បន្ទាប់ពីតារាកំប្លែងសម្បូរវោហារ នាយក្រូច បានរំលេចរូបថត ដែលស្តែងឲ្យទស្សនិកជនគិតថារូប លោកបានចែកឋាននៅពាសពេញ Facebook របស់លោករួចមកមិនទាន់បានប៉ុន្មានម៉ោងផងក៏ធ្វើឲ្យទស្សនិកជន ជាច្រើនដែលនិយមគាំទ្រ មានការភ្ញាក់ផ្អើលនិងសាកសួរតៗ គ្នាពីមួយទៅមួយថា វាជារឿងពិត ឬយ៉ាងណា? ប៉ុន្តែនៅជុំវិញ ចម្លើយនោះ ម្ចាស់សាម៉ីខ្លួន មិនបានបកស្រាយ ឫក៏បញ្ជាក់ច្បាស់អ្វីឡើយ នៅលើបណ្តាញទំនាក់ ទំនងសង្គមមួយនេះ បានត្រឹមតែធ្វើឲ្យទស្សនិកជន មានមន្ទិលសង្ស័យ និងចង់ដឹង យ៉ាងអន្ទះសារតែប៉ុណ្ណោះ ។

រូបថតមួយសន្លឹករបស់ នាយក្រូច ដែលត្រូវបានគេផ្តិតយ៉ាងធំ ដាក់ក្នុងស៊ុំរូបថត ដោយមានដាក់កម្រផ្កា មានចម្រុះ ពណ៌លឿងស ដែលតាម ប្រពៃណីខ្មែរការរៀបចំបែបនេះ គឺគេរៀបចំទៅលើបុគ្គលដែល បានមរណៈភាពហើយ។ មិនតែប៉ុណ្ណោះ នៅជិតរូបថតនោះ គេបានឃើញ ស្រីស្អាត ជាតារាកំប្លែងរួមក្រុម និងជាប្អូនស្រីបង្កើត របស់លោក ឈរនៅជិតរូបថត បង្ហាញពីទឹកមុខ សោកសៅ បានធ្វើឲ្យទស្សនិកជនមិនតិចទេ មានការ ចាប់អារម្មណ៍និងបាន ចូលទៅ Comment សាកសួរពីបញ្ហានិងសុខទុក្ខថា ជាការពិតឬក៏ជាការសម្តែង ព្រោះថាបើមើលទៅតាមរូបថតនេះ បានស្តែង ឲ្យឃើញប្រៀបដូចជា រឿងពិតយ៉ាងដូច្នេះ ។

ពាក់ព័ន្ធនឹងចម្ងល់នេះ កាលពីម្សិលមិញ ត្រូវបានតារាកំប្លែងស្រី ដែលមានភាពលេចធ្លោ ក្នុងក្រុមកំប្លែង ស៊ីធីអ៊ីន នាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានចេញមុខបកស្រាយការពិត ជុំវិញ ការងឿងឆ្ងល់នៅតាមបណ្តាញ ទំនាក់ទំនង សង្គមក្នុង Account Facebook របស់ នាង ជាភាសាខ្មែរថា “រូបនេះ គ្រាន់តែជាការសម្តែងរឿងទេកុំមានការយល់ ច្រឡំណាប្រិយមិត្ត ”។ តាមរយៈសម្តីនេះបានស្តែងឲ្យឃើញថាការបង្ហាញរូបថតនោះ គ្រាន់តែជាឈុតនៃការសម្តែង មួយរបស់នាយក្រូចនៅក្នុងរឿងថ្មីតែប៉ុណ្ណោះ។ ដូច្នេះសង្ឃឹមថាក្រោយពីទស្សនិកជនបានឃើញការបកស្រាយនេះ ហើយនឹងលែងមានការយល់ច្រឡំ ទៅលើរឿងនេះទៀតហើយ ។

ក្រោយពីមានរឿងធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំយ៉ាងខ្លាំងល្បីពេញ Facebook រួចមកនៅថ្ងៃនេះម្ចាស់ សាម៉ីខ្លួន នាយក្រូចក៏បានរំលេច ពាក្យសម្តីក្នុងន័យសុំទោសទៅដល់ ក្រុមអ្នកគាំទ្រ និងមិត្តនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមរបស់នាងថា "សុំទោស friend ទាំងអស់ដែលបារម្ភពីខ្ញុំ ហើយអរគុណនូវការស្រឡាញ់ រាប់អានខ្ញុំនេះគឺជាការសម្តែងរឿង “ខ្លាចអី ខ្លាចម្ល៉េះ” តែប៉ុណ្ណោះ"។

តាមរយៈការបកស្រាយរបស់នាងខ្ញុង ក៏ដូចជាការបញ្ជាក់របស់នាយក្រូច ទស្សនិកជនពិតជាអស់មន្ទិលសង្ស័យ ក្នុងចិត្តជាក់ជាមិនខាន ថានាយក្រូច នៅមានជីវិតធម្មតា ហើយក្នុងរូបភាពនេះគ្រាន់តែ ជាការសម្ដែងប៉ុណ្ណោះ មិនមែនជាការពិតទេ ៕

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved