Breaking News
Loading...
Monday, January 27, 2014

ស្ត្រី​ម្នាក់​មាន​ទំនាស់​ ក្នុង​គ្រួសារ​នាំ​កូន​ស្រី​​​អាយុ​៥ឆ្នាំ​ មក​លោត​ទឹក​​សម្លាប់ខ្លួន​ពី​ លើ​ស្ពាន​ជ្រោយ​ចង្វារ


រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសារមានទំនាស់ក្នុងគ្រួសារ បាននាំកូនស្រីម្នាក់អាយុ៥ឆ្នាំជិះម៉ូតូ ឌុបមកលើស្ពានជ្រោយចង្វារប៉ង លោតសម្លាប់ខ្លួន តែមិនបានសម្រេចដោយសារ ប៉ូលិសយាមស្ពាន និងអ្នកដំណើរជួយឃាត់ទាន់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៦ មករា ២០១៤ ។

ស្ត្រីដែលប៉ងលោតសម្លាប់ខ្លួននេះ ត្រូវគេស្គាល់ឈ្មោះអ៊ូ ចាន់ណុន ហៅស្រីអូន អាយុ៣១ឆ្នាំ មានប្តីឈ្មោះសុខ ផាន់ណារិទ្ធ អាយុ៣១ឆ្នាំ ជាកម្មករលីសែង ស្នាក់នៅផ្ទះជួលតាមផ្លូវរទេះភ្លើង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ។

មូលហេតុនៃការប៉ងសម្លាប់ខ្លួននេះ ត្រូវបានស្ត្រីឈ្មោះអ៊ូ ចាន់ណុន រៀបរាប់ឱ្យដឹងថា ប្តីរបស់នាងបានដើរស៊ីចាយបាត់ពីផ្ទះបីថ្ងៃហើយ លុះពេលត្រឡប់មកវិញនាងបានសួរនាំរឿងលុយកាក់ ក៏កើតទៅជាទំនាស់គ្នាឈាន ដល់ប្រើហិង្សាមកលើនាង ហើយបានបង្ខាំងទុកកូនស្រី ២នាក់នៅក្នុងផ្ទះមិនឱ្យចេញក្រៅ និងចាក់សោមិនឱ្យនាងចូលផ្ទះទៀតផង ទើបនាងសម្រេចចិត្តនាំកូនស្រីម្នាក់ជិះម៉ូតូឌុបមក លោតទឹកសម្លាប់ខ្លួនតែម្តងទៅ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved