Breaking News
Loading...
Monday, January 27, 2014

​​ផ្ទះ​ឈើ​ប្រក់​ក្បឿង១​ខ្នង ត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់​សល់​ តែ​គ្រោង​ឆ្អឹងទាំង​កណ្តាល​ យប់​នៅ​ក្រុង​បានលុង


ខេត្តរតនគិរី ៖ ផ្ទះមួយខ្នងធ្វើពីឈើប្រក់ក្បឿង ត្រូវអគ្គិភ័យឆាបឆេះអស់សល់ តែគ្រោងឆ្អឹងទាំងកណ្តាលយប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ មករា ២០១៤ ស្ថិតនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយម្ចាស់មិននៅផ្ទះ គឺបានទៅធ្វើចំការដកដំឡូងនៅឆ្ងាយ ។

អគ្គិភ័យនេះមិនបណ្តាលឱ្យអ្នករស់ នៅជិតខាងរងរបួស ឬស្លាប់ឡើយ គឺបានរថយន្តពន្លត់អគ្គិភ័យនៃស្នងការនគរបាល ខេត្តមកជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា មិនបណ្តាលឱ្យរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ។

ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះប៊ុន ធឿន ហៅហូ ចំណែកប្រពន្ធឈ្មោះស្រីពៅ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved