Breaking News
Loading...
Friday, January 24, 2014

រថ​យន្ត​ឡង់​គ្រីស័រ​បើក​បុក ​គោ​យន្ត​កន្រ្តៃ​ ស្លាប់​២​ កៀប​ជាប់​ក្នុង​រថ​យន្ត​ របួស​ធ្ងន់​ ៦នាក់​


ខេត្តរតនគិរី ៖ មនុស្ស ២នាក់ បានស្លាប់បាត់បង់ជីវិតកៀប ជាប់ក្នុងរថយន្ត និង ៦នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្តឡង់គ្រីស័រ ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-0890 បុកជាមួយគោយន្តកន្រ្តៃ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៧ និង ១៥នាទី យប់ថ្ងៃទី២៣ មករា នៅតាមបណ្តោយផ្លូវជាតិលេខ៧៨A ចំណុចភ្នំពីរ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

ជនរងគ្រោះរបួសធ្ងន់ទាំង ៦នាក់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងនោះ ៣នាក់ មានសភាពធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅប្រទេសវៀតណាម ចំណែកសាកសពមនុស្ស ២នាក់ទៀត ដែលស្លាប់កៀបជាប់ក្នុងរថយន្តត្រូវ បានគេកំពុងគាស់យកចេញមកក្រៅ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved