រាជធានីភ្នំពេញ ៖ បង្គោលភ្លើងប៉ាណូ ធនាគារវឌ្ឍនៈ ១ដើម បានបាក់រងការខូចខាត ខណៈដែលរថយន្តវីហ្គោ ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-3994 បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿនតាម បណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកែងផ្លូវ១៩៩ ក៏បានរេចង្កូតទៅបុកពេញ ទំហឹងតែម្តង។
ហេតុការណ៍រថយន្តបុកបង្គោលភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០នាទី យប់ថ្ងៃទី២៤ មករា ២០១៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។ ក្រោយបង្កហេតុ ជនបង្កបានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តខាងលើសមត្ថកិច្ចបាននាំយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment