Breaking News
Loading...
Saturday, January 25, 2014

កាមរី​ឆ្លាម​បើក​ប៉ះ​កៀរ​រថ​យន្ត​ ១តោន​កន្លះ​ រង​ការ​ខូច​ខាត​ទាំង​សង​ខាង ​នៅ​មុខ​សណ្ឋាគារ​រីវើ​ផាលេស​


រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-8038 ជិះគ្នាដោយបុរស ២នាក់ ធ្វើដំណើរយ៉ាងលឿនតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចមុខសណ្ឋាគារ រីវើផាលេស ក៏បានជ្រុកចង្កូតទៅប៉ះជាមួយរថយន្ត ១តោនកន្លះ ១គ្រឿង ម៉ាក JAC ពាក់ស្លាកលេខ AT14 3-0297 ជិះគ្នា ២នាក់ (ប្រុស) បណ្តាលឲ្យខូចខាតទាំងសងខាង ប៉ុន្តែ មិនបណ្តាលឲ្យមនុស្សរងគ្រោះឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទី យប់ថ្ងៃទី២៤ មករា ២០១៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តកាមរីឆ្លាម យល់ព្រមសងថ្លៃជួសជុលការ ខូចខាតដល់ភាគីម្ចាស់រថយន្តJAC៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved