Breaking News
Loading...
Thursday, December 12, 2013

Yoon Eun-hye ចេញ​ពី Baby V.O.X ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹម​ត្រូវ


​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាប្រិយភាព​របស់​ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េ Baby V.O.X ហាក់​បី​ដូច​ជា​ស្រុត​ចុះ​ទៅៗ រហូត​មក​ទល់​ពេល​នេះ Baby V.O.X នៅ​មិន​ទាន់​ចេញ​វ៉ុល​ថ្មី​របស់​ខ្លួន​នៅ​ឡើយ​ទេ។

 

ភាព​ស្ងប់​ស្ងាត់​របស់ Baby V.O.X ត្រូវ​បាន​មហាជន​ទូទៅ​បាន​កត់​សម្គាល់​ថា ការ​ចាក​ចេញ​ពី​ក្រុម​របស់​តារា​ចម្រៀង​ដ៏​ស្រស់​ស្អាត Yoon Eun-hye ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​បន្ត​អាជីព​ក្នុង​ពិភព​សិល្បៈ ខណៈដែល​សមាជិក​ Baby V.O.X ដទៃទៀត​ហាក់​បី​ដូច​ជា​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​ដូច​កាល​ពីបួនប្រាំឆ្នាំ​សោះ។

 

 

45036074

 

Yoon Eun-hye ចាក​ចេញ​ពី​ក្រុម​របស់​នាង ( Baby V.O.X )​ នៅ​ឆ្នាំ ២០០៥ ដោយ​ងាក​មក​រក​ការ​សម្ដែង​ក្នុង​កុន​វិញ​ម្ដង បន្ទាប់​ពី​សម្លឹង​មើល​ឃើញ​ទីផ្សារ​សម្ដែង​​ភាពយន្ដ​ហាក់​បី​ដូច​ជា​ផ្ដល់​ឱកាស​ការងារ​ និង​ប្រជាប្រិយភាព​ជាង​ការ​ច្រៀង។ 

ឆ្នាំ ២០០៦ Yoon Eun-hye បាន​ចាប់​ផ្ដើម​ដើរ​ជា​តួ​ឯក​ក្នុង​សាច់​រឿង​មួយ​មាន​ចំណង​ជើង​ថា ” Princess Hours ”។​ ចាប់​ពី​ពេល​នោះ​មក Yoon Eun-hye ហាក់​បី​ដូច​ជា​ទទួល​ប្រជាប្រិយភាព​បាន​យ៉ាង​លឿន​មែន​ទែន ពាក់ព័ន្ធ​នឹង​ទេព្យកោសល្យ​សម្ដែង​របស់​នាង។ ជុំ​វិញ​ភាព​ជោគជ័យ​លើ​អាជីព​សម្ដែង​នេះ Yoon Eun-hye បាន​ទទួល​ពាន​សរុប ១៨ ពាន ហើយ​គិត​ត្រឹម​ឆ្នាំ ២០១៣​នេះ។ សាច់រឿង​ដែល​ធ្វើ​នាង​កាន់​តែ​លេច​ធ្លោ​ថ្មី​ៗ​នេះ​គឺ ” Missing you ” ។

 

Missing-You-korean-dramas-33103018-1280-720

 

Yoon Eun-hye កើត​នៅ​ថ្ងៃ​ទី ៣ ខែ​តុលា ឆ្នាំ ១៩៨៤។ Yoon Eun-hye ចាប់​ផ្ដើម​ចូល​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ ១៩៩៩ ដោយ​ចូល​ជា​សមាជិក​ Baby V.O.X ។ ឆ្នាំ ២០០៥ នាង​បាន​សម្រេច​ចិត្ត​ចេញ​ពី​ក្រុម​មួយ​នេះ ដោយ​ចាប់​ជា​អាជីព​សម្ដែង​នៅ​ឆ្នាំ ២០០៦ ដោយ​ធ្វើ​ជា​តួ​សម្ដែង​ផង និង​ជា​អ្នក​បង្ហាញ​ម៉ូដ​ផង៕


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved