សេវាកម្ម voice/video calling និង chat Viber ដែល​ទទួល​បាន​ការ​គាំទ្រ​ប្រើ​យ៉ាង​ច្រើននោះ ថ្ងៃ​នេះ​ប្រិយមិត្ត​ដែល​ប្រើ Windows 8 អាច​ទាញ​យក​ទៅ​ដំឡើង​ប្រើ​បាន​ពី Windows Store ហើយ។

អត្ថបទ៖ Viber បណ្ដាញ​សង្គម​ថ្មី ហាក់​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ

Viber បាន update មុខងារ​ថ្មី​មួយ​ចំនួន​ដោយ​បាន​ចេញ Sticker Market និង Viber Out ដើម្បី​បំពេញ​ចិត្ត​អ្នក​ប្រើ​កន្លង​មក ហើយ​ថ្ងៃ​នេះ​ក្រុមហ៊ុន​ក៏​បាន​ផ្ដោត​អភិវឌ្ឍ​កម្មវិធី​ផ្ដល់​សេវា​ឆ្លងឆ្លើយ​នេះ​សម្រាប់​ដំណើរការ​នៅ​លើ Windows 8 ប្រើ touchscreen ក៏​បាន​ទៀត។

លោក Talmon Marco ដែល​ជា​នាយក​ប្រតិបត្តិ និង​ស្ថាបនិក Viber Media Inc. បាន​និយាយ​ថា ​ជំហាន​ថ្មី​បន្ទាប់​នោះ គឺ​នឹង​ការ​អភិវឌ្ឍន៍​សេវាកម្ម​នេះ​ឱ្យ​រឹតតែ​បំពេញ​តាម​តម្រូវការ អាច​ដំណើរការ​នៅ​លើ Windows Phone 8 ទៀត។ ថ្មីៗ​នេះ Viber បាន​ដាក់​ចេញ​សេវាកម្ម​ថ្មី​​គឺ Viber Out អាច​ឱ្យ​អ្នក​ប្រើ​ធ ​ខល​ទៅ​កាន់​អ្នក​ដទៃ​ទោះ​ដៃគូ​មិន​មាន​​ប្រើ​គណនី viber ក៏​បាន​ តែ​​ត្រូវ​ចំណាយ​ប្រាក់។

Viber ត្រូវ​បាន​ដាក់​ចេញ​ឱ្យ​ប្រើ​បាន​ដំបូង​នៅ​ខែ​ធ្នូ ឆ្នាំ២០១០។ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​អាច​ប្រើ​សេវា​ទំនាក់ទំនង​នេះ​បាន​រួម​មាន៖ Windows, Mac OS, Android, BlackBerry OS, iOS, Series 40, Symbian, Bada, Windows Phone និង Linux។ មក​ដល់​ពេល​នេះ Viber មាន​គណនី​ប្រើប្រាស់​សរុប ២០០លាន​នាក់​ហើយ​នៅ​បណ្ដា​ប្រទេស​ចំនួន ១៩៣ប្រទេស

ដើម្បី​ទាញ​យក Viber សម្រាប់ Windows 8 សូម​ ចុច​ត្រង់​នេះ

សូម​ចុច​អាន៖ Viber កាន់​តែ​ពេញ​និយម​នៅ​វៀតណាម