ចំនួន​អ្នក​ចូលរួម​យ៉ាង​ច្រើន​កុះករ​លើស​ការ​រំពឹង​ទុក ដែល​រួម​មាន​ទាំង​អ្នក​សិល្បៈ និង​ក្រៅ​រង្វង់​សិល្បៈ ក្នុង​ពិធី​ជប់លៀង​មង្គលការ​របស់ ​អ្នក​នាង គឹម លីហ្សា កាល​ពី​យប់​មិញ​នេះ ហាក់​បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​មាន​ការ​រីក​មុខ​រីក​មាត់​យ៉ាង​ខ្លាំង។ ពូក​គេ​ជា​សក្ខីភាព​មួយ​នៃ​ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធ​មួយ​គូ​ថ្មីថ្មោង​នេះ​ដែរ។

ថ្លែង​លើ​វេទិកា​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ពិធី​ការិនី​ស្រស់​ស្អាត​ទាំង​ពីរ​រូប គឺ​អ្នក​នាង គង់ សុជាតិ និង ​អ្នក​នាង ខៀវ សានសាណា ក្នុង​ពេល​ដដែល​នោះ សាមី​ខ្លួន​ខាង​លើ​បាន​និយាយ​ថា នេះ​ជា​កិត្តិយស​ណាស់​សម្រាប់​នាង និង​ ជា​រឿង​មិន​នឹក​ស្មាន​ដល់​នោះ​ទេ។ អ្នក​នាង​ថា៖ ” នាង​ខ្ញុំ​រំពឹង​ថា ប្រហែល​ជា​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ជាង​ ៦០​តុ​ ប៉ុណ្ណោះ។ ប៉ុន្តែ​ជាក់​ស្ដែង​មាន​រហូត​ដ៏​ទៅ​៨០​តុ​ឯ​ណោះ”។

ជា​ការ​ពិត នៅ​ក្នុង​ពិធី​ជប់លៀង​មង្គលការ​របស់​តារា​ស្រី​ខាង​លើ ហាក់​មាន​ការ​ចូលរួម​ច្រើន​ពី​អ្នក​សិល្បៈ​រួម​អាជីព​ទាំង​ស្រករ​មុន និង​ស្រករ​ក្រោយ មិន​ចាញ់​មង្គល​ការ​របស់​នាង សារ៉ាយ សក្ខណា ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​នោះ​ឡើយ៕

អត្ថបទ៖ សំ ជំនាញ