Breaking News
Loading...
Wednesday, December 18, 2013

នារីម្នាក់ បញ្ចេញវីដេអូចម្រៀងរបស់ខ្លួន តាមហ្វេសប៊ុក ទាមទារការចាប់អារម្មណ៍! (video inside)


កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នារីម្នាក់ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nana Nartaya Pinky បានធ្វើការបង្ហោះវីដេអូចម្រៀងរបស់ខ្លួនផ្ទាល់ ដើម្បីផ្តល់ការកំសាន្ត និងទាមទារការចាប់អារម្មណ៍ ពីប្រិយមិត្តហ្វេសប៊ុកដទៃទៀត។

វីដេអូចម្រៀងដែលមានរយៈពេល ជិត ១ នាទីនេះបានបង្ហាញពីសកម្មភាព របស់ Nana ដែលបានបកស្រាយនូវបទចម្រៀងអង់គ្លេសមួយបទ ប៉ុន្តែបើយោងតាមការស្តាប់តែមួយភ្លេត គឺមិនអាចដឹងថា បទចម្រៀងនោះគឺមានចំណងជើងអ្វីទេ ប៉ុន្តែបើស្តាប់អោយយូរបន្តិចនោះ គឺបទចម្រៀងរបស់តារាចម្រៀងល្បី របស់សហរដ្ឋអាមេរិកមួយរូប Taylor Swift ក្រោមចំណងជើងថា “You Belong With Me”។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការបង្ហោះវីដេអូនេះរួច មានប្រិយមិត្តជាច្រើនបានធ្វើការបញ្ចេញមតិ រៀងៗខ្លួនខុសៗគ្នា ដោយខ្លះបានសរសើរ Nana ថារូបសម្ផស្សក៏ស្អាត ច្រៀងក៏ពិរោះ ខណៈខ្លះទៀតបែរជាចម្អកសើច Nana ថាច្រៀងអ្វីហ្នឹង ស្តាប់មិនបានមួយពាក្យសោះ។

ដូចនេះ ដើម្បីដឹងច្បាស់យ៉ាងណា សូមសម្តាប់វីដេអូចម្រៀងខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved