Breaking News
Loading...
Wednesday, December 18, 2013

ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ រំលោភ​កុមារី​អាយុ​៧​ឆ្នាំ​បានសម្រេច សមត្ថកិច្ច​ឃាត់​ខ្លួន


ខេត្តកំពត ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់ កុមារីអាយុ៧ឆ្នាំ រំលោភសេពសន្ថវៈរហូតបានម្រេច កាលពីថ្ងៃទី១៧ ធ្នូ ២០១៣ នៅក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ។

បើតាមការឱ្យដឹងពីមន្ត្រីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ វ៉ាន់ស៊ី ហៅណាត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ បានរងការចោទប្រកាន់ពីសំណាក់ម្តាយ ឪពុកកុមារីរងគ្រោះ ពីបទចាប់រំលោភកូនស្រីរបស់គាត់ អាយុ០៧ឆ្នាំ នៅក្នុងចំការស្វាយ រហូតបានសម្រេច ខណៈកុមារីរងគ្រោះទៅ ឃ្វាលក្របីនៅវាលស្រែឆ្ងាយពីផ្ទះ កាលពីថ្ងៃទី១៦ ធ្នូ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved