Breaking News
Loading...
Thursday, December 12, 2013

នារីក្រមុំម្នាក់ទៀត កើតជំងឺកម្រ យំចេញឈាម (Video Inside)

ដូមីនីក៖ នាង Delfina Cedeno អាយុ១៩ឆ្នាំ បានទទួលរង នូវចម្លែក ដ៏កម្រមួយ អស់រយៈពេល ជាង ៤ឆ្នាំកន្លងមកហើយ ដោយនៅពេល ដែលនាងយំ មិនចេញទឹក ភ្នែកនោះទេ តែបែរជាចេញ ឈាមទៅវិញ ដូចទៅនឹងនារីម្នាក់ទៀត ដែលរស់នៅប្រទេសឥណ្ឌា យំចេញឈាមដែរ។

វេជ្ជបណ្ឌិត នៅតំបន់ Delfina ទីក្រុង Vernon សាធារណរដ្ឋដូមីនីក មិនអាចធ្វើការ ព្យាបាល នោះទេ បើទោះបីជាមាន ការពិសោធន៍ រាប់រយដង ហើយក៏ដោយ។

នាង Delfina Cedeno ដែលកើត មានជំងឺចម្លែក និងកម្រមួយនេះ បានឲ្យដឹងថា «ដំបូងឡើយ គ្មាននរណាម្នាក់ យកចិត្តទុកដាក់ និងជួយរូបខ្ញុំនោះ ទេ ហើយពួកគេមើលមកខ្ញុំ ប្រៀបបីខ្ញុំដូចជាមនុស្ស ឆ្កួតអីចឹង នៅពេលដែល ខ្ញុំប្រាប់ពួកគេថា ខ្ញុំមានជំងឺមួយនេះ»។

នាងបានបន្តទៀតថា មនុស្សគ្រប់គ្នាខ្លាច រូបនាងខ្លាំងណាស់ ដោយពួកគេ មិនហ៊ាននៅជិត ឬក៏ប៉ះនាងនោះទេ ។ អស់រយៈពេលជាយូរ មកហើយ នាងតែងតែសំងំ នៅក្នុងផ្ទះជានិច្ច។

បន្ទាប់ពីមានការ ស្រាវជ្រាវរបស់ក្រុម វេជ្ជបណ្ឌិត បានបំបែក និងរកឃើញ មុខសញ្ញា ដែលធ្វើឲ្យនាង មានជំងឺដ៏កម្រនេះហើយ ដោយបានបង្ហាញឲ្យដឹងថា ខ្លួនប្រាណរបស់នាង មានកម្រិត Adrenaline លើសមនុស្សធម្មតា ២០ដង ទើបបណ្តាលឲ្យនាងយំ ចេញឈាមបែបនេះ។

បច្ចុប្បន្ននាង Delfina Cedeno បានទទួល ការព្យាបាលពីក្រុម វេជ្ជបណ្ឌិត ដ៏មានជំនាញ រួចហើយ ដោយពួកគេ អាចទប់មិនឲ្យ ឈាមហូរ ចេញពីភ្នែកនាងទៀតទេ៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved