គិត​តែ​ទៅ​លើ​លក្ខណៈ សម្បត្តិ Galaxy Note 3 ចាត់​ទុក​ថា​ពិសេស​ទៅ​ហើយ តែ​ដើម្បី​លើក​ស្ទួយ​ប្រជាប្រិយភាព ការ​ប្រើ​រឹតតែ​សំបូរ​បែប​នៅ​លើ Phablet មួយ​នេះ​ទៀត ក្រុមហ៊ុន Samsung បាន​ផលិត S-View Filp Cover ដែល​អាច​សាក​ថ្ម​ឥត​ខ្សែ ប្រើ​តាម Wireless ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​បន្ថែម​ទៀត។

អត្ថបទ៖ Samsung លក់ Note 3 បាន ១០លាន​គ្រឿង​រយៈពេល ២ខែ​ដំបូង

Flip Cover នេះ​បាន​បំពាក់​មុខងារ S-View cover ដែល​បង្កប់​បច្ចេកវិទ្យា​សាក​ថ្ម​តាម Wireless បាន។ មិន​តែ​ប៉ុណ្ណោះ ស្រោម​ទំនើប​នេះ មាន​ប្រយោជន៍​ការពារ​អេក្រង់​ទូរសព្ទ​ពី​ស្នាម​ប្រឡាក់ ឬ​ឆ្កូត​បាន​យ៉ាង​ល្អ ហើយ​ការ​ឌីហ្សាញ​បាន​ស្អាត និង​ងាយស្រួល​ដល់​អ្នក​ប្រើ​មើល​ឃើញ​អេក្រង់​ទូរសព្ទ​បើ​ទោះបី​បិត​គម្រប​ក៏​ដោយ។

ក្រុមហ៊ុន​បាន​ដាក់​លក់ S-View Flip Cover នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែល​មាន​ពីរ​ពណ៌​គឺ ខ្មៅ និង​ស ជា​មួយ​តម្លៃ ៦៩ដុល្លារ​អាមេរិក

សូម​ចុច​អាន៖ Samsung​លក់​Galaxy បាន​១០០លាន​គ្រឿង ​តែ​សារភាព​ថា​Software ​មាន​បញ្ហា