រំលឹក​​ពី​តារា​កូរ៉េខាងត្បូង​ភ្លាម ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ហើយ​ថា ភាគ​ច្រើន​គឺ​ស្អាត​ដោយ​សារ​ការ​វះកាត់​កែ​សម្ផស្ស មិន​ថា​តារា​ប្រុស​ឬ​ស្រី​នោះ​ឡើយ។

ដោយ​ឡែក Im Ji Hye ដែល​ជា​តារា​បង្ហាញ​ម៉ូដ​រថយន្ត​ទំនើបៗ​របស់​កូរ៉េខាងត្បូង​នោះ ត្រូវ​គេ​ជឿ​ថា​សុទ្ធ​១០០% បែប​ធម្មជាតិ គ្មាន​ការ​វះកាត់​ដូច​តារាៗ​ដទៃៗ​។ ម៉ូដែល​វ័យ ២៨ ឆ្នាំ​រូប​នេះ កំពុង​មាន​យីអ៊ុន​ឡើង​ស្រឺតៗ​ដោយ​សារ​តែ​ដង​ខ្លួន​សិច​ស៊ី​សម្រស់​ស្អាត និង​បាន​លេចមុខ​លើ​ក្រប​ទស្សនាវដ្ដី​ធំ​របស់​កូរ៉េខាងត្បូង Maxim Korea ទៀត​ផង។