តារាចម្រៀង Rain របស់កូរ៉េខាងត្បូង បានចាប់ផ្ដើមថតខ្សែភាពយន្តហូលីវូដថ្មីរបស់គេមួយទៀតហើយនៅឯសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៣ ខែធ្នូ ខាងផលិតកម្មរបស់គាត់បានបង្ហើបប្រាប់ថា Rain បានធ្វើដំណើរទៅអាមេរិកហើយ កាលពីថ្ងៃ៣០ ខែវិច្ឆិកា ដើម្បីចាប់ផ្ដើមថតភាពយន្តថ្មីរបស់គេ។
ភាពយន្តដែលRain ចូលរួមសម្ដែងនោះ ជាភាពយន្តបែបបាញ់ប្រហារមានចំណងជើងថា “The Prince” និងដឹកនាំដោយលោក Brain A. Miller។ តារាសម្ដែង Bruce Willis ក៏នឹងចូលរួមសម្ដែងក្នុងរឿងនេះដែរ។
បើទោះជាជាប់ដៃថតភាពយន្តនៅឯនាយសមុទ្រក្ដី ក៏Rain ត្រូវត្រឡប់មកប្រទេសកូរ៉េវិញនៅថ្ងៃទី៦ ធ្នូនេះ ដើម្បីរៀបចំចេញអាល់ប៊ុមចម្រៀងរបស់គេថ្មីសិនដែរ។ ដូច្នេះតារារួបនេះនឹងត្រូវធ្វើដំណើរចុះឡើងៗរហូតដល់ការថតរឿងនេះចប់។
អាន៖ Yoona មុនបានចូលសិល្បៈធ្លាប់សម្ដែងសាក ២០០ដង
ក្រោយបញ្ចប់កាតព្វកិច្ចយោធា Rain ត្រូវបានគេទាក់ទងឲ្យសម្ដែងភាពយន្ត និងរឿងភាគជាច្រើន ប៉ុន្តែ គេបានជ្រើសរើសខ្សែភាពយន្តនេះដើម្បីបើកទំព័រអាជីពសម្ដែងសារជាថ្មី។ អាល់ប៊ុមថ្មីរបស់គេ នឹងចេញនៅថ្ងៃទី៦ ខែមករា ខាងមុខនេះ។
ចាំមើលរឿងថ្មីនេះអាចឲ្យគេល្បីល្បាញដូចជារឿង Ninja Assassin ដែរអត់?
0 comments:
Post a Comment