នៅ​មុន​នេះ​បន្តិចយើងខ្ញុំទើប​តែ​ចុះ​ផ្សាយ​ពី​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា”ថៃ​ផ្កាប់​ផ្តិល ខ្មែរ​ក៏​ផ្កាប់​ផ្តិល​ដែរ” ដែល​និយាយ​ពី​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​របស់​ អ្នក​នាង សុខ ស្រីនាង “១លាន​ហេតុផល” លួច​ចម្លង​ស្នាដៃ​ពី​ប្រទេស​ថៃ​គឺ​បទ“คนที่แล้วก็พูดแบบนี้” ។


ឈុត​សម្ដែង​ក្នុង​ខារ៉ាអូខេ កូរ៉េ និង​ខ្មែរ

ពេល​នេះ​មាន​បទ​ចម្រៀង​​ខ្មែរ​មួយ​បទ​របស់​តារា​ចម្រៀង​ធ្លាប់​ឡើង​ដល់​កំពូល ​​ពី​លោក សាពូន មីដាដា គឺ​បទ”បង​ធម៌” ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស Copy ស្ទើរតែ​ទាំង​ដុល​ពី​បទ​ចម្រៀង​​របស់​កូរ៉េ​​ក្រោម​​ចំណង​ជើង​ថា”please don’t”។ អ្វី​ដែល​សំខាន់​នោះ​នៅ​ក្នុង​សាច់​រឿង​បទ​ចម្រៀង​នេះ​ឃើញ​ថា​ បទ​ចម្រៀង​កូរ៉េ គេ​ហែក​រូបថត ខ្មែរ​ក៏​ហែក​រូបថត​តាម​គេ ពោល​គឺ​ដូច​ស្ទើរតែ​ទាំង​ស្រុង​ដោយ​មិន​មាន​ការ​ច្នៃប្រឌិត​ឱ្យ​មក​ជា​របស់​ខ្លួន​បន្តិច​ណា​ឡើយ។


ប្រសិន​បើ​ទស្សនិកជន​ទស្សនា​បទ​ចម្រៀង​កូរ៉េ “Please Don’t” និង​បទ​ចម្រៀង​ខ្មែរ​របស់ ​លោក​ សាពូន មីដាដា ទើប​នឹង​ចេញ​លក់​លើ​ទីផ្សារ “បង​ធម៌” ពី​ដើម​រហូត​ដល់​ចប់​ នោះ​ប្រិយមិត្ត​ប្រាកដ​ជា​បាន​ឃើញ​ជាក់​ភ្នែក​ថា​ អ្នក​ដឹក​នាំ​​សម្ដែង​ខ្មែរ​គ្មាន​គំនិត​ច្នៃប្រឌិត​អ្វី​បន្តិច​ទាល់​តែ​សោះ​គឺ​ចម្លង​របស់​គេ​ស្ទើរតែ ១០០​ភាគរយ។


ដើម្បី​ជ្រាប​ច្បាស់​ថា​ខ្មែរ​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​កម្រិត​ណា តោះ​ទស្សនា​បទ​ចម្រៀង​របស់​ខ្មែរ និង​កូរ៉េ​ទាំង​ពីរ​បទ​ខាង​ក្រោម។

អត្ថបទ៖ អ៊ីង សុឡា