Breaking News
Loading...
Tuesday, December 10, 2013

Park si yeon ល្បី​ដោយ​សារ​សម្ដែង​ឈុត​រោលរាល


តួ​កុន​នីមួយៗ​ទម្រាំ​តែ​ល្បី និង​ត្រូវ​បាន​ទស្សនិក​ជន​ទទួល​ស្គាល់​ពី​ទេព្យកោសល្យ​គឺ​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ។ តួ​សម្ដែង​ខ្លះ​ទទួល​បាន​ប្រជាប្រិយភាព​តាម​រយៈ​សាច់​រឿង​បែប​កំប្លែង ឬ​ក៏​រ៉ូមែនទិក ប៉ុន្តែ​ចំណែក​ឯ​តារា​សម្ដែង​ឆ្នើម​ជនជាតិ​កូរ៉េ park si yeon វិញ ​បែ​ជា​ទទួល​​ប្រជាប្រិយភាព​តាម​រយៈ​​ការ​សម្ដែង​ឈុត​ក្ដៅ​សាច់​មួយ​ចំនួន​​ក្នុង​កុន​កូរ៉េទៅ​វិញ។

park_si_yeon_park_si_yeon_cleavage_xMLHKtw.sized

 

ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​ដែល​ផុស​ចេញ​ពី​ទេព្យកោសល្យ​ក្នុង​ការ​សម្ដែង park si yeon ក៏​ទទួល​បាន​ការ​រិះ​គន់​ពី​ទស្សនិកជន​ផង​ដែរ ក្នុង​ការ​សម្ដែង​ឈុត​ស្នេហា​រោលរាល​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​តែ​ជា​ការ​សម្ដែង​ក្នុង​កុន​តែ​ប៉ុណ្ណោះ ហើយ​គ្រប់​សាច់​រឿង​ដែល​នាង​បាន​សម្ដែង​ក៏​មិន​មែន​សុទ្ធ​តែ​មាន​ឈុត​រោលរាល​ទាំង​អស់​នោះ​ទេ ធាតុពិត​នាង​ជា​តារាមួយ​រូប​ដែល​ពូកែ​ខាង​សម្ដែង​ស្ទើរ​តែគ្រប់​ឈុត​ឆាក។ ខាង​ក្រោម​នេះ​ជា​សាច់​រឿង​មួយ​ចំនួន​ដែល​នាង​បាន​សម្ដែង​៖

 FireShot Screen Capture #031 - 'Park Si-yeon - Wikipedia, the free encyclopedia' - en_wikipedia_org_wiki_Park_Si-yeon#Career

park si yeon អាច​និយាយ​បាន​ថា នាង​ជា​តារា​សម្ដែង​កូរ៉េ​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​មួយ​រូប ព្រោះ​នាង​ជា​អតីត​និស្សិត​ផ្នែក​សាព័ត៌មាន​នៅ​សាកលវិទ្យាល័យ Long Island University ប្រទេស​អាមេរិក កាល​ពី​ឆ្នាំ ១៩៩៨ ។ ប៉ុន្តែ​​នៅ​ឆ្នាំ ២០០០ ដោយ​សារ​ស្រលាញ់​វិស័យ​សិល្បៈ នាង​ក៏​សម្រេច​ចិត្ត​ផ្អាក​ការ​សិក្សារ​មួយ​រយៈ​មក​ចូល​រួម​ប្រលង​បវរកញ្ញា​កូរ៉េ ហើយ​ពេល​នោះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣៕

 

ដោយ nob70
ប្រភព៖ wikipedia

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved