Breaking News
Loading...
Tuesday, December 10, 2013

Note 3 Break Record ធ្វើឱ្យ Samsung ញញឹម​បិទមាត់មិនជិត


Samsung បាន​ប្រកាស​ជា​សាធារណៈ​ថា ត្រឹម​តែ​រយៈពេលជាង ២ ខែ​ Galaxy Note 3 ត្រូវ​បាន​ចែកចាយ​ទៅ​ជុំវិញភពលោក​បាន ៣ លាន​គ្រឿង គិត​ត្រឹម​ពី​ខែ​កញ្ញា ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ​។ ទិន្នន័យ​នេះ​បាន​ស្ដែង​ឱ្យ​ឃើញ​ថា តម្រូវ​ការ​នៃ​អ្នក​ប្រើប្រាស់​ទូរសព្ទ​បច្ចុប្បន្ន​នេះ ភាគ​ច្រើន​ចូល​ចិត្ត​ទូរសព្ទ​មាន​អេក្រង់ធំៗ។

 

maxresdefault

 

 

កាល​ពី​ពេល​កន្លង​ទៅ​នេះ Galaxy Note កូន​ច្បង​ក្នុង​ត្រកូល Galaxy Note ក្រុមហ៊ុន Samsung បាន​ប្រើ​ពេល​អស់ ៩ ខែ​ទើប​លក់​បាន ១០ លាន​គ្រឿង ចំណែក​ឯ Galaxy Note II ចំណាយ​ពេល​អស់ ៤ ខែ ទើប​ដល់​ចំណុច​កំពូល​នៃការ​លក់​ទូរសព្ទ​ខ្សែស្រឡាយ Galaxy Note ដូចគ្នា​នេះ។

 

 >>Samsung ស៊ី​ Super Apple ទៀត​ហើយ អស់​ជិត​៣០០​លាន​ដុល្លារ​>>

Galaxy Note III មាន​អេក្រង់ ៥,៦៨ អ៊ីញ Full HD ( 1080p) កាមេរ៉ា 13 MP, 4128 x 3096 pixels, autofocus, LED flash, វិមាត្រ 151.2 x 79.2 x 8.3 mm (5.95 x 3.12 x 0.33 in) , ទម្ងន់ ១៦៨ ក្រាម និង​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android 4.3 ( Jelly Bean)។ ក្រៅ​ពី​ចំណុច​ពិសេស​ជា​ច្រើន​ទៀត​នោះ Galaxy Note III ក៏​មាន​បំពាក់​នូវ Sensors ដូច​ជា៖ Accelerometer, gyro, proximity, compass, barometer, temperature, humidity, gesture ៕

 


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved