ទូរសព្ទ​ដៃ​ស៊េរី​ទំនើប​ចុងក្រោយ​របស់​LG ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​Google និង​LG ដែល​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិ​កាល​ពី​ខែ​តុលា ក្នុង​តម្លៃ​មិន​ខ្ពស់​ជាង ៣៥០ដុល្លារ​នេះ បាន​មក​ដល់​កម្ពុជា​ហើយ ប៉ុន្តែ​តម្លៃ​Smartphone កំពុង​តែ​រំជួល​ចិត្ត​យុវវ័យ​នេះ​មាន​តម្លៃ​ខ្ទង់៥សន្លឹក​ឯណោះ។

Nexus 5 ពណ៌ស

Nexus 5 ពណ៌ខ្មៅ

មាន​ដាក់​តាំង​លក់​តែ​ពីរ​ហាង​ប៉ុណ្ណោះ គឺ​នៅ​​ហាក់សែ និង​អប្សរា​ម៉ូបែល Smartphone ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android KitKat 4.4 ដំបូង​គេ​បង្អស់ មាន​តម្លៃ​ប្រហែល​គ្នា​ទាំង​ពណ៌​ស និង​ខ្មៅ 16GB ខ្ទង់ ៥០០ដុល្លារ និង ៥២០ដុល្លារ សម្រាប់​ជម្រើស​អង្គចងចាំ 32GB។

Nexus 5 លើ​គេហទំព័រ​ហាក់សែ

មើល​លក្ខណៈ​ពិសេស​របស់​Nexus 5៖
អេក្រង់ True HD IPS Plus ​បញ្ជា​ដោយ touchscreen ទំហំ ៤,៩៥អ៊ីញ (1080 x1920px) រួម​ជា​មួយ​ដង់ស៊ីតេ​ភិចហ្សែល 445ppi
- កាមេរ៉ា​ក្រោយ​ទំហំ 8MP រួម​ជា​មួយ autofocus, LED flash និង​បច្ចេកវិទ្យា OIS
- កាមេរ៉ា​មុខ​ទំហំ 1.3MP
- ប្រព័ន្ធ​ប្រតិបត្តិការ Android KitKat 4.4​ (ជា​Smartphone ដំបូង​បង្អស់​ដែល​​ដំណើរការ​ដោយ​Android ស៊េរី​ចុងក្រោយ​នេះ)
- CPU ប្រភេទ Quad-core ល្បឿន 2.3Ghz
- ប្រើ chip របស់ Qualcomm គឺ MSM8974 Snapdragon 800
- GPU Adreno 330
- RAM ទំហំ 2GB
- Memory ម៉ាស៊ីន​ទំហំ 16GB/32GB
- ប្រព័ន្ធ​បណ្ដាញ 2G/3G/4G LTE
- តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi hotspot, bluetooth v4.0, microUSB v2.0
- មាន NFC
- វិមាត្រ (ប xទទ xកម្រាស់)៖ (១៣៧,៩មម x ៦៩,២មម x ៨,៦មម)
- ទម្ងន់ ១៣០ក្រាម
- ប្រភេទ​ស៊ីមកាត Micro-SIM
- ពណ៌​ចំនួន ២ គឺ​ស និង​ខ្មៅ
- ថ្ម​ប្រភេទ Li-Po កម្រិត​ថាមពល 2300mAh ជាប់​នឹង​ម៉ាស៊ីន
- បច្ចេកវិទ្យា​សាក​ថ្ម​តាម Wireless
-តម្លៃ​ទីផ្សារ​អន្តរជាតិ (ប្រហែល) 16GB ($349) 32GB($400)
-តម្លៃ​ក្នុង​ប្រទេស​កម្ពុជា (ប្រហែល) 16GB ($500) 32GB($520)

វីដេអូ៖