ក្លិប​មេឃ​ខៀវ Manchester City បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ជើង​ឯក Bayern Munich ៣-២ ដើម្បី​បញ្ចប់​កំណត់ត្រា​ឈ្នះ​១០ប្រកួត​ជាប់​គ្នា​នៅ Champions League របស់​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ កីឡាករ Cristiano Ronaldo របស់​ Real Madrid ក៏​បាន​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ដ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នៅ​ពាន​រង្វាន់​ទី​១របស់​ទ្វីប​អឺរ៉ុប​នេះ​ផង​ដែរ​ ក្រោយ​ស៊ុត​បញ្ចូល​ទី​១គ្រាប់​ទៀត​យប់​មិញ​នេះ។

កីឡាករ​ក្រុម Manchester City អបអ​រ​ក្រោយ​ស៊ុត​បញ្ចូល​ទី

Ronaldo ស៊ុត​បញ្ចូល​ទី

Bayern បាន​គ្រប់គ្រង​ការ​ប្រកួត​នៅ​ដើម​តង់​ទី​១ ពោល​គឺ​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្ញៀវ​មក​ពី​អង់គ្លេស​មុន​ដល់​ទៅ​២គ្រាប់​ដោយ​ Thomas Muller និង Mario Gotze។ យ៉ាង​ណា​ក្ដី Man City បាន​វាយ​បក​វិញ​៣គ្រាប់​មិន​គួរ​ឲ្យ​ជឿ ដោយ​ David Silva, Aleksandar Kolarov (ប៉េណាល់ទី) និង James Milner។

លទ្ធផល​នេះ​ជួយ​ឲ្យ​ក្រុម​ទាំង​២​ទទួល​បាន​១៥ពិន្ទុ​ដូច​គ្នា​ក្នុង​៦ប្រកួត​ក្នុង​ពូល តែ Bayern ឈរ​នៅ​លេខ​មួយ​ដោយ​សារ​មាន​ចំនួន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។

ចំណែក​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ក្នុង​ការ​ប្រកួត​យប់​មិញ​ដែរ​នោះ គឺ Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្រ្ដ​ Champions League ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ​៩គ្រាប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​កីឡាករ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ មិន​បាន​លេង​គ្រប់​ទាំង​៦ប្រកួត​នោះ​ទេ ពោល​គឺ​បាន​អវត្តមាន​ពេល Real Madrid ជួប Galatasaray ដោយ​សារ​បញ្ហា​របួស។

អត្ថបទ​ទាក់ទង៖ Ronaldo, Messi, Ribery ជាប់​ជា​បេក្ខភាព​ Ballon d’Or ៣នាក់​ចុង​ក្រោយ

កំណត់ត្រា​ចាស់ គឺ​ជា​របស់ Ruud van Nistelrooy, Filippo Inzaghi និង​ Hernán Crespo ដែល​ធ្វើ​បាន​ម្នាក់​៨គ្រាប់។

Ronaldo អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​បំបែក​កំណត់ត្រា

ការ​ត្រលប់​ចូល​ទីលាន​វិញ​នេះ បេក្ខភាព​ដណ្ដើម​ពាន Ballon d’Or រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​នៅ​នាទី​៥៨ ក្រោយ​ទទួល​បាល់​ពី Pepe ដែល​ជា​គ្រាប់​ទី​២​របស់ Real ក្នុង​ជ័យជម្នះ​លើ Copenhagen។ ១គ្រាប់​នេះ​ជា​គ្រាប់​ទី​៥៩របស់​គេ​ក្នុង​៩៦ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ។ យ៉ាង​ណា​ក្ដី CR7 គួរ​តែ​អាច​ធ្វើ​បាន​ហ៊ែតទ្រីក ក្រោយ​ស៊ុត​បុក​បង្គោល​ទី និង​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​មិន​ចូល។

លទ្ធផល​ទាំង​៨គូ​កាល​ពី​យប់​មិញ៖

ពូល លទ្ធផល ក្រុម​ជាប់​ទៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ
A Manchester United -Shakhtar Donetsk . Manchester United (១៤ពិន្ទុ)

. Leverkusen (១០ពិន្ទុ០

Real Sociedad -Leverkusen
B Kobenhavn -Real Madrid . Real Madrid (១៦ពិន្ទុ)
. ត្រូវ​ប្រជែង​គ្នា​រវាង Juventus (៦ពិន្ទុ) និង Galatasaray (៤ពិន្ទុ)
Galatasaray vs Juventus (ផ្អាក)
C Benfica -PSG . PSG (១៣ពិន្ទុ)

. Olympiakos Piraeus (១០ពិន្ទុ)

Olympiakos -Anderlecht
D Bayern Munich -Manchester City . Bayern Munich (១៥ពិន្ទុ)

. Manchester City (១៥ពិន្ទុ)

Victoria Plzen -CSKA Moscow

ចំណែក​ក្រុម​លេខ​៣​ក្នុង​ពូល​ទាំង​៤​ខាង​លើ​ ដែល​ត្រូវ​ទៅ​លេង​នៅ​វគ្គ​៣២ក្រុម​ចុង​ក្រោយ​នៅ Europa League រួម​មាន Shakhtar Donetsk, Benficaនិង Victoria Plzen ចំណែក​ Juventus និង Galatasaray មិន​ទាន់​ប្រាកដ។

James Milner ស៊ុត​គ្រាប់ជ័យជម្នះ​ឲ្យ Man City

នៅ​យប់​នេះ នឹង​មាន​៨គូ​ក្នុង​ពូល​៤ផ្សេង​ទៀត ដែល​មាន​ដូច​ខាង​ក្រោម៖

ពូល គូ​ប្រកួត ម៉ោង
E Chelsea vs Steaua Bucuresti :៤៥រំលង​អាធ្រាត្រ
Schalke vs Basel
F Marseille vs Borussia Dortmund
Napoli vs Arsenal
G Atletico Madrid vs Porto
Austria Wien vs Zenit Petersburg
H AC Milan vs Ajax
Barcelona vs Celtic

វីដេអូ​ហាយឡាយនៃ​ការ​ប្រកួត៖