យុវតី​ និង​ក្មេង​ស្រី ប្រមាណ​ជា ៣-៤ នាក់ ខ្លះ​ឈរ ខ្លះ​អង្គុយ​​កំពុង​បោក​ខោអាវ​ផង និង​ខ្លះ​ឈរ​រាំផង ទៅ​តាម​ចង្វាក់​ភ្លេង នៃ​បទ​ចម្រៀង ​”បោក​ខោអាវ​នឹក​ស្នេហ៍”។ បទ​នេះ​ម្ចាស់​ដើម​ច្រៀង​ដោយ​​កញ្ញា សាសា តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ Town។

សូមចុចអាន៖ រក​ឃើញ​​សំឡេង សុគន្ធ និសា ទី២

យុវតី​សម្ដែង​កាយវិការ​តាម​បទ “បោក​ខោអាវ​នឹក​ស្នេហ” (រូបថត៖ YouTube)

តាម​រយៈ​Video មួយ​ដែល​គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​នោះទេ ប៉ុន្ដែ​បាន​បង្ហោះ​​នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook បាន​ទាក់ទាញ​អ្នក​មើល និង​ Comments ជាច្រើន​ តាម​រយៈ​កាយវិការ​របស់​ក្រុម​យុវតី និង​ក្មេង​ស្រី​​ទាំង​នេះ ដោយ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទប់​សំណើច​មិន​បាន។

ចង់​ដឹង​ថា វីដេអូ​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទប់​សំណើច​មិន​បាន​នេះ​ យ៉ាង​ដូចម្ដេច​សូម​ទស្សនា​ខាង​ក្រោម​នេះ៖
យុវតី និង​ក្មេងស្រី ធ្វើ​កាយវិការ​តាម​បទ “បោក​ខោអាវនឹក​ស្នេហ៍”

បទ “បោក​ខោអាវ​នឹក​ស្នេហ” ច្រៀង​ដោយ​ កញ្ញា សាសា