ប្រសិន​បើ​អ្នក​ធ្លាប់​ធ្វើ​ធ្លាក់​ទូរសព្ទ អ្នក​នឹង​ដឹង​ពី​អារម្មណ៍​សោក​ស្ដាយ​ពោល​ឱន​រើស​វា​មក​វិញ ដោយ​សង្កេត​មើល​ថា​វា​​មាន​បែក ឆ្កូត ឬ​ខូច​ដែរ​ឬ​អត់? ​ ដោយ​សារ​តែ​បញ្ហា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​យានយន្ត​របស់​ជប៉ុន Honda ដែល​ធ្លាប់​តែ​ផលិត​ពោង​សុវត្ថិភាព​ការពារ​អាយុ​ជីវិត​អ្នក​បើកបរ ​បាន​បន្ត​គំនិត​បង្កើត​ស្រោម​ទូរសព្ទ​ដែល​ខុស​ពី​ស្រោម​ទូរសព្ទ​ដទៃ​ទៀត​ ពោល​គឺ​វា​មាន​ភ្ជាប់​ជាមួយ​ពោង​សុវត្ថិភាព​ ដើម្បី​បង្ការ​មិន​ឲ្យ​ទូរសព្ទ​លោក​អ្នក​ខូចខាត​ពេល​ប៉ះ​ទង្គិច។

ពោង​សុវត្ថិភាព​របស់​ទូរសព្ទ​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Case N។ ពោង​តូចៗ​ទាំង​៦ នឹង​ផ្ទុះ​ឡើង​ភ្លាមៗ​នៅ​ពេល​ណា​ទូរសព្ទ​របស់​អ្នក​ជ្រុះ​ចេញ​ពី​ដៃ។ យ៉ាង​ណា​ក្ដី ការ​បង្កើត​ថ្មី​គឺ​គ្រាន់​តែ​ជា​គោល​គំនិត​មួយ​របស់ Honda ប៉ុណ្ណោះ ពោល​គឺ​មិន​ទាន់​ចេញ​លក់​នៅ​ឡើយ​ទេ។

ចង់​ដឹង​ច្បាស់ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ៖