ក្រោយ​រក​ឃើញ​ក្រុម​ទាំង​១៦​ដែល​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ហើយ​នោះ ការ​ចាប់​ឆ្នោត​ជ្រើស​គូ​ប្រកួត​សម្រាប់​វគ្គ​១៦ក្រុម​ចុង​ក្រោយ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ម៉ោង​៦ល្ងាច​នេះ​ហើយ (ម៉ោង​នៅ​កម្ពុជា)។ ប្រិយមិត្ត​សាក​ទាយ​ល​មើល៍ ថា​តើ​ក្រុម​សំណព្វ​ចិត្ត​របស់​អ្នក​នឹង​ប៉ះ​ក្រុម​ណា​ដែរ។

(រូបភាព៖ Mail Online)

ក្រុម​ទាំង​១៦​ត្រូវ​បែង​ចែក​ជា​ពីរ Pot ដែល​ Pot ទី​១​ ​គឺ​ជា​ក្រុម​លេខ​១​ក្នុង​ពូល​ទាំង​៨ រី​ឯ​ Pot ទី​២ ​ជួប​ក្រុម​ក្នុង​ Pot ទី​១ គឺ​ជា​ក្រុម​លេខ​២​ក្នុង​ពូល​នីមួយៗ។

ក្រុម​ក្នុង​ Pot ទី​១ ​ត្រូវ​ជួប​ក្រុម​១​ទៀត​ក្នុង Pot ទី​២ ប៉ុន្តែ​មិន​មែន​ជា​ក្រុម​ដែល​មក​ពី​ប្រទេស​ជាមួយ​គ្នា ឬ​ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​ពូល​ជាមួយ​គ្នា​កាល​លេង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នោះ​ទេ។

ក្រុម​ក្នុង​ Pot ទី​១ រួម​មាន៖ Manchester United (ពូលA), Real Madrid (ពូល B), Paris Saint-Germain (ពូល C), Bayern Munich (ពូល D), Chelsea (ពូល E), Borussia Dortmund (ពូល F), Atletico Madrid (ពូល G) និង Barcelona (ពូល H)។

ក្រុម​ក្នុង Pot ទី​២ រួម​មាន៖ Bayer Leverkusen (ពូល A), Galatasaray (ពូល B), Olympiacos (ពូល C), Manchester City (ពូល D), Schalke 04 (ពូល E), Arsenal (ពូល F), Zenit Petersburg (ពូល G) និង AC Milan (ពូល H)។

(រូបភាព៖ bachelor)

Sabay សូម​លើក​យក​ពី​គូ​ប្រកួត​ដែល​ក្រុម​ក្នុង Pot ទី​១ ​អាច​ជួប​ ដូច​ខាង​ក្រោម​នេះ៖

- Manchester United (អង់គ្លេស, លេខ​១ពូល A)៖ ក្រុម​ដែល​អាច​ជួប​គឺ Galatasaray, Olympiacos, Schalke, Zenit, AC Milan។

- Real Madrid (អេស្ប៉ាញ, លេខ​១ពូល B)៖ ក្រុម​ដែល​អាច​ជួប​គឺ Leverkusen, Olympiacos, Manchester City, Schalke, Arsenal, Zenit, AC Milan។

- Paris Saint-Germain (បារាំង, លេខ​១ពូល C)៖ ក្រុម​ដែល​អាច​ជួប​គឺ Leverkusen, Galatasaray, Manchester City, Schalke, Arsenal, Zenit, AC Milan។

- Bayern Munich (អាល្លឺម៉ង់, លេខ​១​ពូល D)៖ ក្រុម​ដែល​អាច​ជួប​គឺ Galatasaray, Olympiacos, Arsenal, Zenit, AC Milan។

- Chelsea (អង់គ្លេស, លេខ​១ពូល E)៖ ក្រុម​ដែល​អាច​ជួប​គឺ Leverkusen, Galatasaray, Olympiacos, Zenit, AC Milan។

- Dortmund (អាល្លឺម៉ង់, លេខ​១​ពូល F)៖ ក្រុម​ដែល​អាច​ជួប​គឺ Galatasaray, Olympiacos, Manchester City, Zenit, AC Milan។

- Atletico Madrid (អេស្ប៉ាញ, លេខ​១​ពូល G)៖ ក្រុម​ដែល​អាច​ជួប​គឺ Leverkusen, Galatasaray, Olympiacos, Manchester City, Schalke, Arsenal, AC Milan។

- Barcelona (អេស្ប៉ាញ, លេខ​១​ពូល H)៖ Leverkusen, Galatasaray, Olympiacos, Manchester City, Schalke, Arsenal, Zenit។​

ក្រុម​ក្នុង​ Pot ទី​មួយ នឹង​ត្រូវ​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ជើង​ទី​២។ ការ​ប្រកួត​ជើង​ទី​១ នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​១៨, ១៩, ២៥, ២៦ ខែ​កុម្ភៈ ខណៈ​ជើង​ទី​២​ នៅ​ថ្ងៃ​ទី​ ១១,​ ១២, ១៨, ១៩ ខែ​មិនា ឆ្នាំ​២០១៤។

ម៉េច​ដែរ សាក​ទាយ​លេងៗ​មុន​ចាប់​ឆ្នោត​មើល៍ តើ​ក្រុម​ណា​​នឹង​ត្រូវ​ប៉ះ​ក្រុម​ណា? ​កុំ​ភ្លេច​ចាំ​អ៊ុត​លទ្ធផល​ជាមួយ​គ្នា​ផង​ណា​ ថា​តើ​ប្រិយមិត្ត​រូប​ណា​ទាយ​ត្រូវ​ច្រើន​គូ​ជាង​គេ?

អត្ថបទ៖ សុខ សុវត្ថិ