ឡូណា គឺ​ជា​បេក្ខនារី ក្នុង​កម្មវិធី​ Britain’s Got Talent ​ត្រូវ​បាន​បញ្ឈប់​ពាក់​កណ្ដាល​ទី ដោយ​សារ​នាង​បាន​បង្ហាញ​ភាព​ស៊ិចស៊ី​ហួសហេតុ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​សម្រេច​ចិត្ត​បញ្ឈប់​ការ​សម្ដែង​របស់​នាង។

ឡូណា​បាន​ពាក់​អាវ​ខ្មៅ​ បន្ទាប់​មក​នាង​បាន​ដោះ​អាវ​នោះ​ចេញ​ដោយ​នៅ​សល់​តែ​ខោ​ទ្រនាប់​ និង​ល្វែង​លើ​ទទេ​ស្អាត​ ហើយ​បាន​រាំ​ និង​ច្រៀង​ បែប​ស៊ិចស៊ី ប្រលែង​លេង​ជាមួយ​ទស្សនិកជន និង​គណៈកម្មការ ប៉ុន្ដែ​សកម្មភាព​នេះ​ មិន​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពីគណៈកម្មការ​ឡើយ​ ផ្ទុយ​ទៅ​វិញ គណៈកម្មការ​បាន​បញ្ឈប់​ការ​សម្ដែង​​របស់​នាង​នៅ​មុន​ការ​កំណត់។

ការ​បញ្ឈប់​នេះ​អាច​ជា​សារ​មួយ​ព្រមាន​ដល់​បេក្ខជន​ បេក្ខនារី​ផ្សេង​ទៀត​ ដែល​បង្ហាញ​ការ​សម្ដែង​ស៊ិចស៊ី​ហួសហេតុ​ ថ្វី​បើ​អង់គ្លេស​​ជា​ប្រទេស​​ស៊ីវិល័យ​​ក៏ដោយ៕