Breaking News
Loading...
Saturday, December 21, 2013

វិធី​រួមភេទ​ដែល​ជួយ​អោយ​អ្នក​ស្រួល​ក្នុងពេល​មាន​ផ្ទៃពោះ​


​​ភាព​មិន​សុខ​ស្រួល​ក្នុងពេល​រួមភេទ​គឺ​មិនមែន​ជា​រឿង​លេងសើច​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​ទេ​ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​មួយ​ជាពិសេស​ប្រសិនបើ​អ្នក​មាន​កូនភ្លោះ​។ របៀប​នៃ​ការ​រួមភេទ​ដែលមាន​ផា​សុខភាព​មុនពេល​មាន​ផ្ទៃពោះ​អាច​នឹង​មិន​មាន​អារម្មណ៍ល្អ​បែប​នេះ​ទៀត​នៅក្នុង​ពេល​នេះ​។ ជា​ញឹកញាប់​វា​កាន់តែ​អាក្រក់​នៅក្នុង​ត្រីមាស​ទី​បី​នៃ​គភ៌​។ ដូច​ដែល​ពោះ​របស់​អ្នក​ឡើង​ប៉ោង ហើយ​ទារ​ក​របស់​អ្នក ចាប់ផ្តើម​ផ្លាស់​ទី​ចុះ​ចូលទៅក្នុង​អាង​ត្រគៀក​របស់​អ្នក​វា​បាន​បង្កើន នូវ​សម្ពាធ​នៅ​ទីនោះ​។ បញ្ហា​ដូចជា​សុដន់​ឡើង​តឹង ឬ​ការ​នោម​ច្រើន​ក៏​អាច​រំខាន​ដល់​ការ​រួមភេទ​របស់​អ្នក​ផងដែរ​។ ទាំងអស់នេះ​គឺ​ជា​ធម្មតា និង​អាច​ជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។ ភាព​សុខ​ស្រួល​ខាង​ផ្លូវភេទ​គួរតែ​វិលត្រឡប់​មក​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ឬ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​សម្រាល​។​

​សូម​ទាកទង​ទៅ​វេជ្ជបណ្ឌិត​ប្រសិនបើ :

  • អ្នក​សម្គាល់​ឃើញថា​មាន​រោគសញ្ញា​មិន​ប្រក្រតី​ដូចជា​ការឈឺ ចាប់ ហូរ​ឈាម​បន្ទាប់ពី​ការ​រួមភេទ​។​
  • មានការ​កន្ត្រាក់​ស្បូន​ដែល​ហាក់ដូចជា​បន្ត​ជាប់​បន្ទាប់​ពី​ការ​រួមភេទ​។​


​សូម​កុំ​គេង​ផ្ងារ​ក្នុងអំឡុងពេល​រួមភេទ​បន្ទាប់ពី​ខែ​ទី​បួន​នៃ​ការ​មាន​ផ្ទៃពោះ​។ ស្បូន​ដែល​បាន​រីក​លូតលាស់​អាច​នឹង​សង្កត់​លើ​សរសៃឈាម​សំខាន់ៗ​ដែល​អាច​ធ្វើអោយ​មិន​ស្រួល និង គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​។​

​ព្យាយាម​នូវ​របៀប​រួប​ភេទ​ថ្មី​មួយ​ផ្សេងទៀត​ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ពោះ​របស់​អ្នក​ដូច​ជា​ការ​នៅ​ពីលើ ឬ​គេង​បែរ​ទៅ​ចំហៀង​ហើយ​ដៃគូ​របស់​អ្នក​នៅ​ពីក្រោយ​។ ក្នុងអំឡុងពេល​ត្រីមាស​ទី​ពីរ ឬ​ទី​បី​នោះ​អ្នក​អាច​នឹង​មាន​ភាព​សុខ​ស្រួល​ជាង​ប្រសិនបើ អ្នក​ក្រាប​ច្រត់​បាត់​ដៃ និង​ច្រត់​ជង្គង់ ជាមួយ​ដៃគូ​របស់​អ្នក​លុតជង្គង់​នៅ​ពីក្រោយ​អ្នក​។​

​ប្រើ​ទឹង​រំអិល​ប្រសិនបើ​ការ​ស្ងួត​ក្នុង​ទ្វារមាស​ធ្វើឱ្យ​ការ​រួមភេទ​មាន​ការ​មិន​សុខ​ស្រួល៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved