Breaking News
Loading...
Wednesday, December 25, 2013

អតីតអ្នកភូមិបឹងកក់ នាំគ្នាបិទផ្លូវមុខ សាលារាជធានី ភ្នំពេញ ទៀតហើយ


ប្រភព៖ ដើមអម្ពិល

ភ្នំពេញ៖ អតីតអ្នកភូមិបឹងកក់ប្រមាណជា ៣០នាក់ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៣នេះ បាននាំគ្នាអង្គុយ  តវ៉ាបិទកំណាត់ផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញទៀតហើយ ដើម្បីតវ៉ាទាមទារឲ្យមានដំណោះស្រាយលើ បញ្ហាដីធ្លី ក៏ដូចជាបន្ថែមសំណងជាថ្នូរនឹងការចាក់ចេញនាពេលកន្លងមកនោះ ។

ការជួបជុំតវ៉ានៅព្រឹកព្រលឹមថ្ងៃនេះ គេសង្កេតឃើញមានតែអតីតអ្នកភូមិបឹងកក់ប៉ុណ្ណោះ មិនទាន់មានការចូល  រួមពីសំណាក់ព្រះសង្ឃនៅឡើយទេ។

សូមបញ្ជាក់ថា ការតវ៉ារបស់អតីតអ្នកភូមិបឹងកក់ បានធ្វើឡើងរយៈពេល៣មកហើយ បូករួមទាំងថ្ងៃនេះ។ ការតវ៉ានេះ  បណ្តាលឲ្យការប៉ះទង្គិចគ្នាបន្តិចផងដែររវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ាកាលពីថ្ងៃទី២៤ ខែធ្នូ គ្រាដែលក្រុមសមត្ថ  កិច្ចព្យាយាមបំពេកក្រុមអ្នកតវ៉ាមិនឲ្យបិទផ្លូវ។

ការបង្ខំចិត្តបំបែកក្រុមអ្នកតវ៉ាកាលពីម្សិលមិញនេះ បានធ្វើឲ្យក្រុមអ្នកតវ៉ារួមទាំងព្រះសង្ឃជាច្រើនអង្គផងនោះ  បានផ្ទុះហឹង្សាវាយបំផ្លាញរបង និងកញ្ចក់ដាក់តាំងរូបថត ព្រមទាំងសេចក្តីប្រកាសផ្សេងៗរបស់រាជធានីភ្នំពេញផង ដែរ។

ក្រុមអ្នកតវ៉ានេះ ជាអតីតអ្នកភូមិបឹងកក់ ដែលបានយល់ព្រមទទួលសំណងវិនិយោគពីក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់ បឹងកក់ កាលពីពេលកន្លង។ ការវិលមកតវ៉ាជាថ្មីរបស់អតីតអ្នកភូមិបឹងកក់ ក្នុងបំណងចង់ឲ្យសាលារាជធានីភ្នំពេ  ញ គិតគូរសំណងជាថ្នូរនឹងការចាក់ចេញបន្ថែមទៀត ដោយពួកគាត់បានអះអាងថា សំណងផ្តល់នាពេលកន្លងទៅ មិនសមស្រប ហើយធ្វើឲ្យការរស់នៅរបស់ពួកគាត់ជួបការលំបាកផងដែរ៕

Hong-0424

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved