Breaking News
Loading...
Thursday, December 19, 2013

រថយន្តដឹកថ្ម ព្រលះរនាំងថ្ម បែងចែក ទ្រូងផ្លូវអស់ ១១កង់ទាំង ព្រឹកព្រលឹម


ភ្នំពេញ៖ រថយន្តដឹកថ្ម បានព្រលះរនាំងថ្ម អស់១១កង់ ទាំងព្រឹកព្រលឹមអុរ នៅវេលាម៉ោងប្រមាណ ៥៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣នេះ ស្ថិតនៅតាមផ្លូវជាតិលេខ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ ពណ៌លឿងឆ្នូតខៀវ ដឹកថ្មពេញ បានធ្វើដំណើរ តាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅ ពីតាខ្មៅ ចូលមករាជធានីភ្នំពេញ ស្រាប់តែដល់ចំណុច កើតហេតុរថយន្តក៏រេចង្កូត បុករនាំងថ្ម ចែកទ្រូងផ្លូវ បណ្តាលឲ្យ បាក់អស់ចំនួន១១កង់ ។

យ៉ាងណាក៏ដោយ អ្នកបើករថយន្តត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន ក្រោយកើតហេតុ ។ អ្នកបើករថយន្តមាន ឈ្មោះ ឡុង យឿន អាយុ៣៥ ឆ្នាំ បានប្រាប់ សមត្ថកិច្ចថា មកពីគេចម៉ូតូ តែសមត្ថកិច្ច អះអាងថា បណ្តាលមកពី ងោកពេលកំពុងបើកបរ។ រថយន្ត និងអ្នកបើករថយន្ត ត្រូវបាននាំខ្លួនទៅ កាន់ការិយាល័យចរាចរណ៍ ជើងគោក ដើម្បីចាត់ការបន្តទៀត៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved