Breaking News
Loading...
Friday, December 20, 2013

រដ្ឋាភិបាលថៃប្រកាសគ្រោះមហន្តរាយ ដោយសារ សីតុណ្ហភាព ធ្លាក់ចុះខ្លាំង


ថៃ៖ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលរបស់ប្រទេសថៃ បាន ធ្វើការប្រកាសគ្រោះមហន្តរាយ ដោយសារតែខេត្តចំនួន៦៥ របស់គេ កំពុងតែរងការប៉ះពាល់ ដោយសារតែសីតុណ្ហភាព ធ្លាក់ចុះ ខ្លាំងមិនធ្លាប់មាន គឺធ្លាក់រហូតដល់១៥អង្សាសេ នេះបើយោងតាមប្រភពពត៌មានដេលីម៉ែល។ ចំនែកឯភាគ ខាងជើងនៃប្រទេសវិញ សីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ ១អង្សាសេនៅតំបន់ ស្រុកស្រែចំការ ហើយនៅទីក្រុងវិញ សីតុណ្ហភាពមានកំរិត១៤អង្សាសេ។ រដ្ឋាភិបាលបានចែក អាវរងា និងភួយ ដល់ប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះ ដើម្បីថែរក្សាសុខភាពរបស់ ប្រជាជន។ នៅភាគខាងជើងខេត្ត Nakhon Phanom អាជ្ញាធរបានអោយដឹងថា មាន ប្រមាណ១០ស្រុកកំពុងតែប្រកាសអាសន្នគ្រោះមហន្តរាយ ដែលមានប្រជាជនប្រមាណ ១០ម៉ឺននាក់។ ពេលនេះអាកាសធាតុកំពុងតែប្រែប្រួលខ្លាំង ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នា ថែរក្សាសុខភាព ដើម្បីកុំអោយមានជំងឺ។


article-0-015B78AA000004B0-811_634x423

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved