Breaking News
Loading...
Wednesday, December 25, 2013

បុរស​វិកល​ចរិក​ម្នាក់​វាយ​ស្រ្តី​វ័យ​ចំណាស់​ឲ្យ​​សន្លប់​ ហើយ​ត្រូវ​កូន​ប្រុស​ស្រ្តី​រង​គ្រោះ​វាយ​វិញ​បែក​ក្បាល​ហូរ​ឈាម​សន្លប់​ សង្ឃឹម​រស់​តិច​


ក្រុងប៉ោយប៉ែត ៖ បុរសវិកលចរិកម្នាក់បានប្រើ អំពើហិង្សាវាយទៅលើស្រ្តីចំណាស់ អាយុជាង ៦០ឆ្នាំ ម្នាក់បណ្តាលឲ្យសន្លប់ ហើយភ្លាមៗ កូនប្រុសស្ត្រីរងគ្រោះឃើញ ក៏ទាញយកដែកបំពង់ទីបវាយទៅ លើបុរសសង្ស័យនោះវិញ បណ្តាលឲ្យបែកក្បាល ហូរឈាមស្រោចខ្លួន សន្លប់នៅនឹងកន្លែងសង្ឃឹមរស់តិច ត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៤ ធ្នូ ២០១៣ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ស្រ្តីរងគ្រោះមានឈ្មោះ ជាង កាវ អាយុជាង ៦០ឆ្នាំ ជាជនជាតិវៀតណាម រីឯកូនប្រុសស្រ្តីរងគ្រោះឈ្មោះ ប៊ុន ហេង អាយុ ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ចំណែកបុរសវិកលចរិកខាងលើ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

ក្រោយកើតហេតុ កូនប្រុសស្រ្តីរងគ្រោះត្រូវសមត្ថកិច្ចនាំ ខ្លួនទៅធ្វើការសាកសួរ ចំណែកជនរងគ្រោះទាំងពីរត្រូវគេ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved