Breaking News
Loading...
Wednesday, December 25, 2013

កម្មករ​រោងចក្រ​ មេតហាតធេននៅ​កំពង់​ចាម​ បន្តធ្វើកូដកម្ម​ព្រឹក​នេះ​


ខេត្តកំពង់ចាម ៖ កម្មកររោងចក្រមេតហាតធេន បន្តធ្វើកូដកម្ម នៅព្រឹកថ្ងៃទី២៥ ធ្នូ ២០១៣ បន្ទាប់ពីកិច្ចប្រជុំរបស់ក្រសួងការងារ សម្រេចដំឡើងប្រាក់ខែកម្ម តាមដំណាក់កាល ដែលធ្វើឱ្យពួកគេមិន សប្បាយចិត្តក្នុងការទទួលយក ។

ប្រភពពីកម្មករដែលចូលរួមធ្វើកូដកម្មបាន ប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាព ឱ្យដឹងថា កូដកម្មនៅព្រឹកនេះ នឹងមានការចូលរួមពីលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ។

សូមបញ្ជាក់ថា កម្មករ-កម្មការិនីរោងចក្រកាត់ដេរ មេតហាតធេន ប្រមាណជិត៣ពាន់នាក់ បាននាំគ្នាតវ៉ាដង្ហែក្បួនបិទផ្លូវ ត្រង់ចំណុចរង្វង់មូលនាគព័ន្ធ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ ធ្នូ ២០១៣ ដែលរោងចក្រនេះ ស្ថិតក្នុងភូមិអំពិល ស្រុកកំពង់សៀម ។

ការណ៍ដែលពួកគេនាំគ្នាដង្ហែក្បួននេះ ប្រយោជន៍ដើម្បីទាមទារដំឡើងប្រាក់ខែពួកគេ ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved