Breaking News
Loading...
Monday, December 23, 2013

ម្ចាស់​ហាង​បុប្ផា​ជាយដែនរង​ការ​ចោទ​ប្រកាន់​ថា​​ប៉ុនប៉ង​រំលោភ​​ភ្ញៀវ​តែ​​មិន​បាន​សម្រេច​


ប្រភព កម្ពុជាថ្មី

ភ្នំពេញ​ ៖ ​ម្ចាស់​ហាង​បុផ្ផា​ជាយ​ដែន រង​ការ​ចោទ​ប្រកាន់​ពី​នារី​២​នាក់​បងប្អូន​ចូល​ទៅ​ផឹក​ស៊ី​និង​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង​នោះ​​ ហើយ​ត្រូវ​ម្ចាស់​ហាង​បបួល​ចូល​បន្ទប់​ចាប់​វាយ​និង​ទះ​ជា​ច្រើន​ដៃ​ទៅ​នារី​ពី​នាក់​បង​ប្អូន​បង្ខាំង​ទុក​ប៉ុនប៉ង​ចាប់​រំលោភ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ឆ្នាំ​២០១៣​។​ ជន​ដៃ​ដល់​ក្រោយ​ពី​កើតហេតុ​បាន​គេច​ខ្លួន​បាត់​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ព្រលប់​ថ្ងៃ​ទី​២១​មាន​នារី​៣​នាក់​ជា​បងប្អូន​បង្កើន​នឹង​គ្នា​មាន​ឈ្មោះ​ តែម​ ទិត្យ​ចិន្តា ​ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ​ (​បងស្រី​) ​និង​ឈ្មោះ​ តែម​ លីន​ដា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ (​ប្អូនស្រី​) ​និង​ម្នាក់​ទៀត​ឈ្មោះ​ តែម​ រដ្ឋា​ មាន​ទី​លំនៅ​ក្នុង​សង្កាត់​ឃ្មួញ​បាន​នាំ​គ្នា​ចូល​ទៅ​ផឹក​ស៊ី​នៅ​ក្នុង​ហាង​បុប្ផា​ជាយដែន​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​ចំការមន​ លុះ​មក​ដល់​ម៉ោង​ប្រមាណ​ជា​៩​យប់​នារី​ឈ្មោះ​ តែម​ រដ្ឋា​ បាន​ចេញ​ទៅ​ផ្ទះ​មុន​ នៅ​សល់​តែ​នារី​ពីរ​នាក់​បង​ប្អូន​ឈ្មោះ​ ទិ​ត្យ​ចិន្តា​ និង​លីន​ដា​ ក្រោយ​មក​ឈ្មោះ​ ឡាយ ​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​បុប្ផា​ជាយដែន​បាន​ទៅ​អង្គុយ​កៅ​អី​ជាប់​ក្បែរ​ ហើយ​នាង​ទិ​ត្យ ​ចិន្តា​និយាយ​ថា​កៅអី​ទំនេរ​​គគោក​មិន​ទៅ​អង្គុយ ​ក្រោយ​មក​ចិន្តា​ក៏​ដើរ​ចេញ​មក​អង្គុយ​កៅអី​ផ្សេង ​ហើយ​ពួក​គេ​ក៏​បាន​នាំ​គ្នា​ផឹក​បន្ត​ទៀត​រហូត​ដល់​ម៉ោង​ប្រមាណ​ជា​១០​និង​៣០​នាទី ស្រាប់តែ​​ឈ្មោះ​ ឡាយ ​បាន​ហៅ​នារី​រងគ្រោះ​ពីរ​នាក់​បងប្អូន​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទាប់​ខារ៉ាអូខេ​អង្គុយ​ច្រៀង​លេង​សប្បាយ​អឹងកង។​ លុះ​ដល់​ពេល​យប់​ជ្រៅ​នារី​ឈ្មោះ​ ចិន្តា ​ស្រា​វឹង​ស្រា​ខ្លាំង​បាន​ដេក​នៅ​លើ​សា​ឡុង​ឃើញ​នាង​ស្អាត​ហាក់​ដូច​ជា​ទំនង​បុរស​ឈ្មោះ​ ឡាយ ​បាន​ទៅ​អង្គុយ​ក្បែរ​និង​ណែបនិត្យ​ ហើយ​បាន​ដេញ​នារី​ជា​ប្អូន​ឈ្មោះ ​លីន​ដា ​ឲ្យ​ចេញ​ទៅ​ក្រៅ​តែ​នាង​មិន​ព្រម​ខ្លាច​គេ​ធ្វើបាប​បង​ស្រី​ ក៏​ត្រូវ​បុរស​រូប​នោះ​ស្ទុះ​វាយ​ជា​ច្រើន​ដៃ ​និង​គំរាម​មិន​ឲ្យ​ស្រែក​។​ បន្ទាប់​មក​នារី​ជា​បងស្រី​ភ្ញាក់​ឡើង​ដឹង​ខ្លួន​ក៏​ជេរ​និង​ស្តី​ឲ្យ​ក៏​ត្រូវ​បុរស​រូប​នោះ​ចាប់​វាយ​ជា​ច្រើន​ដៃ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ហាង ហើយ​ភ្ញៀវ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​សាកសួរ​និង​នាំ​នារី​រងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្តឹង​។​

​បើ​តាម​សម្តី​ជន​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​នាង​និង​បងប្អូន​២​នាក់​ចូល​ទៅ​​ផឹក​ស៊ី​ក្នុង​ហាង​ បុប្ផា​ជាយ​ដែន ​តាំង​ពី​ក្បាល​ព្រលប់​លុះ​មក​ដល់​វេលា​កើតហេតុ​ក៏​បាន​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​បាន​មួយ​សន្ទុះ​ស្រាប់​តែ​ម្ចាស់​ហាង​ដេញ​ប្អូន​ស្រី​ចេញ​តែ​នាង​មិន​ព្រម​ហើយ​បាន​ទះ​កំភ្លៀង​នាង​និង​បង្ខាំង​ទុក​នារី​ជា​បង​ប៉ុនប៉ង​រំលោភ​ក៏​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​នាំ​នាង​មក​សាក​សួរ​តែ​ម្តង​។

​បច្ចុប្បន្ន​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ពី​បទ​បង្ខាំង​ វាយ​ប៉ុនប៉ង​រំលោភ​។ ​ចំណែក​បុរស​ឈ្មោះ​ឡាយ​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​បុប្ផា​ជាយ​ដែន​នោះ​កាសែត​កម្ពុ​ជាថ្មី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​នេះ​។​

​ករណី​នោះ​សមត្ថកិច្ច​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​នារី​រង​គ្រោះ​រួចហើយ​ប៉ុន្តែ​វិធានការ​យ៉ាង​ណា​មិន​ដឹង​នៅ​ឡើយ​ទេ។

​សូម​រំលឹក​ថា ​ទីតាំង​ហាង​ បុប្ផា​ជាយ​ដែន​កន្លង​មក​ធ្លាប់​មាន​ករណី​បាញ់បោះ​សេរី​ជា​ច្រើន​លើក​បង្ក​ ឡើង​ដោយ​ភាគី​ម្ចាស់​ហាង​និង​ភាគី​ភ្ញៀវ​ដែល​ចូល​ទៅ​ផឹក​ស៊ី​កើត​ជា​ទំនាស់​ ចំ​ណែក​សមត្ថកិច្ច​មូលដ្ឋាន​សឹងតែ​មិន​ហ៊ាន​ចូល​ទៅ​ធ្វើ​កិច្ចការ​របស់​ខ្លួន​នៅ​ទី​នោះ​ទេ៕​

​ឌួង​វិ​រះ​ជ័យ

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved