នៅ​ក្នុង​ឆ្នាំ​២០១៣​ នេះ សិល្បករ សិល្បការនី​ខ្មែរ​រៀប​អាពាហ៍ពិពាហ៍ ​មាន​ចំនួន ​១៥​គូ ក្នុង​នោះ ២​គូ​បាន​លែង​លះ​គ្នា​ទៅ​វិញ​ក្នុង​ចំណោម​អាពាហ៍ពិពាហ៍​របស់​មិត្ត​សិល្បករ សិល្បការិនី​នេះ​ភាគ​ច្រើន​បាន​ប្ដី ឬ​ប្រពន្ធ​សុទ្ធតែ​អាណិកជនក្រៅ​ប្រទេស។

១ អ្នក​នាង លី ម៉ារីណា តារា​សម្ដែង​សាច់​ស​ខ្ចី​រូប​នេះ​សម្រេចចិត្ត​ចូល​រោងការ​ជា​មួយ​អាណិកជន​អាមេរិក​ដើម្បី​បញ្ចប់​ព័ត៌មាន​រឿង​អាស្រូវ​ទាំង​ឡាយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ជា​ពិសេស​បញ្ចប់​ការ​គំរាម​បាញ់​សម្លាប់​ពី​សំណាក់​ប្រពន្ធ​ដើម​មន្ត្រី​ធំ។

អ្នក​នាង លី ម៉ារីណា និង​ស្វាមី​ជា​អាណិកជន​អាមេរិក

២ លោក ជា វណ្ណរិទ្ធ សម្រេចចិត្ត​បោះបង់​ភាព​នៅ​លីវ​របស់​ខ្លួន​ចោល ដោយ​រៀបការ​ជា​មួយ​នឹង​នារី​ដែល​មិន​មែន​ជា​អ្នក​សិល្បៈ។ មក​ទល់​នឹង​ពេល​នេះ​លោក និង​ភរិយា​រស់​នៅ​ចុះ​សម្រុង​នឹង​គ្នា​ដោយ​មិន​ដែល​មាន​រឿង​រកាំរកូស​កើត​ឡើង​នោះ​ទេ។


លោក ជា វណ្ណរិទ្ធ និង​ភរិយា

៣ អ្នក​នាង ឈាន នីហ្សា បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​បុរស​អាណិកជន​មក​ពី​ប្រទេស​ បារាំង។ អ្នក​នាង​បាន​បោះបង់​អាជីព​ជា​អ្នក​សិល្បៈ​ចោល​​ដោយ​ទៅ​រស់​នៅ​ជា​មួយ​នឹង​ស្វាមី​ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍​រួច។


អ្នក​នាង ឈាន នីហ្សា និង​ស្វាមី​ជា​អាណិកជន​បារាំង

៤ លោក មុត ឧត្ដម បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​នារី​ខ្មែរ​ជា​អាណិកជន​មក​ពី​អាមេរិក​ម្នាក់។ ម្ចាស់​បទ “ខោ​រឹប​គូថ​ខ្លី” រូប​នេះ​ទំនង​ជា​បោះបង់​អាជីព​ជា​អ្នក​សិល្បៈ​ចោល​ក្រោយ​ពី​រៀប​ការ​រួច ព្រោះ​មក​ទល់​នឹង​ពេល​នេះ​គេ​​មិន​ដែល​ឃើញ​វត្តមាន​របស់​លោក​តាម​​កម្មវិធី​សិល្បៈ​នោះ​ទេ។


លោក មុត ឧត្ដម និង​ភរិយាជា​អាណិកជន កាណាដា

៥ អ្នក​នាង ផាន់ ម៉ូនីកា រៀប​ការ​នឹង​បុរស​ជំនួញ​​ក្នុង​ស្រុក​ម្នាក់​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ។ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ​រូប​នេះ​បាន​ចូល​រោង​ការ​ដើម្បី​បញ្ចប់​រឿង​អាស្រូវ​ទាំង​ឡាយ​ដែល​កើត​មាន​កន្លង​មក។


អ្នក​នាង ផាន់ ម៉ូនីកា និង​ស្វាមី

៦ លោក អ៊ឹង ប៊ុនលាភ តារា​ចម្រៀង​រូប​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​ថ្មី​នឹង​នារី​ម្នាក់​ដែល​មិន​មែន​ជា​អ្នក​សិល្បៈ ក្រោយ​ពី​បាន​លែងលះ​នឹង​ប្រពន្ធ​​ដើម​ជា​អាណិកជន​មក​ពី​អាមេរិក។


លោក អ៊ឹង ប៊ុនលាភ និង​ភរិយា រូបថត៖ Facebook ថន លក្ខិណា

៧ អ្នក​នាង គង់ សុជាតិ ទស្សនិកជន​មួយ​ចំនួន​ស្ទើរតែ​មិន​ជឿ​នៅ​ពេល​អ្នក​នាង បាន​ចូល​រោងការ​នឹង​ពិធីករ​ល្បី​ឈ្មោះ​ លោក ជា វិបុល កាល​ពី​ពេល​ថ្មី។ ត្បិតតែ​មាន​វ័យ​ខុស​គ្នា​ច្រើន​តែ​ពួកគេ​កំពុង​តែ​រស់​នៅ​ជា​មួយ​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ​រហូត​មក​ទល់​នឹង​ពេល​នេះ។


អ្នក​នាង គង់ សុជាតិ និង​ស្វាមី​លោក ជា វិបុល

៨ អ្នក​នាង ព្រំ សុទ្ធារដ្ឋ ពិធីការិនី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥ បាន​រៀបការ​នឹង​បុរស​ជំនួញ​ក្នុង​ស្រុក​ម្នាក់។ ទោះ​ជា​មង្គលការ​មិន​មាន​ភាព​ធំដុំ​ដូច​ជា​តារា​មួយ​ចំនួន​ក្ដី ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ពួកគេ​ទាំង​ពីរ​រស់​នៅ​ជា​មួយ​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ។


អ្នក​នាង ព្រំ សុទ្ធារដ្ឋ និង​ស្វាមី

៩ អ្នក​នាង ពៅ សុជាតា តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ក្រៅ​ប្រទេស​រូប​នេះ​ទើបតែ​ចូល​រោងការ​នឹង​បុរស​នាយ​សមុទ្រ​ម្នាក់​មក​ពី​អាមេរិក។ អ្នក​នាង​មិន​ទាន់​មាន​គម្រោង​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ជា​មួយ​ស្វាមី​នៅ​ឡើយ​ទេ រហូត​មក​ទល់​នឹង​ពេល​នេះ។


អ្នក​នាង ពៅ សុជាតិ និង​ស្វាមី​ជា​អាណិកជន​ អាមេរិក

១០ អ្នក​នាង អឿន ដាលីស អតីត​ពិធីការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ រូប​នេះ​បាន​អញ្ជើញ​មិត្ត​សិល្បករ សិល្បការិនី​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ចូល​រួម​មង្គលការ​របស់​នាង និង​ស្វាមី​ជា​អាណិកជន​មក​ពី​ប្រទេស អូស្ត្រាលី។ ក្រោយ​រៀប​ការ​រួច​អ្នក​នាង បាន​បោះបង់​អាជីព​ជា​អ្នក​សិល្បៈ​ចោល​​ ដោយ​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​នៅ​អូស្ត្រាលី។


អ្នក​នាង អឿន ដាលីស និង​ស្វាមី​ជា​ជនជាតិ​អូស្ត្រាលី

១១ អ្នក​នាង សារ៉ាយ សក្ខណា តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​រូប​នេះ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ ក៏​ដូច​ជា​មិត្ត​សិល្បៈ​ដូច​គ្នា​ភ្ញាក់​ផ្អើល បន្ទាប់​ពី​នាង​បង្ហាញ​ឈុត​រ៉ូប ១​ម៉ឺន​ដុល្លារ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​នាង​ជា​មួយ​នឹង​ស្វាមី​ជា​មេធាវី​មក​ពី​អាមេរិក​កាល​ពី​ពេល​ថ្មីៗ។


អ្នក​នាង សារ៉ាយ សក្ខណា និង​ស្វាមី​ជា​អាណិកជន​ អាមេរិក

១២ អ្នក​នាង គឹម លីហ្សា តារា​សម្ដែង​រូប​នេះ​ក៏​ចាញ់​​នាង សារ៉ាយ សក្ខណា ប៉ុន្មាន​ដែរ ដោយ​ក្នុង​ពិធី​មង្គលការ​របស់​នាង​ក៏​បាន​បង្ហាញ​ឈុត​រ៉ូប​តម្លៃ​រាប់​ពាន់​ដុល្លារ ហើយ​មាន​ភ្ញៀវ​ចូល​រួម​លើស​កំណត់ និង​បាន​ស្វាមី​ជា​អាណិកជន​ដូច​គ្នា​គឺ​មក​​ពី​ប្រទេស​អូស្ត្រាលី។


អ្នក​នាង គឹម លីហ្សា និង​ស្វាមី​ជា​អាណិកជន​ អូស្ត្រាលី

១៣ អ្នក​នាង អេនជី ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​រូប​នេះ​ក៏​បាន​ស្វាមី​ជា​អាណិកជន​មក​ពី​អាមេរិក​ផង​ដែរ​​ក្នុង​ពិធី​មង្គលការ​របស់​នាង​កាល​ពី​ពេល​ថ្មី។ ត្បិត​តែ​មិន​មាន​ភាព​អធិកអធម​ដូច​តារា​មួយ​ចំនួន​ក្ដី ប៉ុន្តែ​ស្វាមី​របស់​នាង​ក៏​មិន​អត់​ដែរ គឺ​ជា​វិស្វករ​មក​ពី​អាមេរិក។


អ្នក​នាង អេនជី និង​ស្វាមី​ជា​អាណិកជន​មក​ពី​អាមេរិក

១៤ លោក ព្រីង ច័ន្ទ​បុត្រ តារា​សម្ដែង​រូប​នេះ​ទើបតែ​រៀបការ​នឹង​ប្អូន​ស្រី​ថ្លៃ​ឧត្ដមសេនីយ៍​ គន់ គីម កាល​ពី​ដើម​ឆ្នាំ​២០១៣​នេះ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង​ពួកគេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​ដើរ​វិញ ក្រោម​លេស​ថា​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា។


លោក ព្រីង ច័ន្ទបុត្រ និង​ភរិយា​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

១៥ អ្នក​នាង ចន ច័ន្ទ​លក្ខិណា ចំណង​អាពាហ៍ពិពាហ៍​ជាង​១០​ឆ្នាំ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​បន្ទាប់​ពី ចន ច័ន្ទ​លក្ខិណា បាន​សម្រេចចិត្ត​​លែងលះ​គ្នា​​ជា​មួយ​ស្វាមី​របស់​ខ្លួន​គឺ​លោក យុត្ថារ៉ា ឆានី ដោយ​បញ្ហា​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា ក៏ប៉ុន្តែ​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​មាន​អ្នក​ទី​៣​​ថ្នាក់​ជា​ឧត្ដមសេនីយ៍​មក​ជ្រែក​ស្នេហ៍។


ចន ច័ន្ទ​លក្ខិណា និង​ស្វាមី​កាល​នៅ​ផ្អែមល្ហែម