ក្រុម​កាំភ្លើង​ធំ Arsenal និង​តោ​ខៀវ Chelsea បាន​ចែក​គ្នា​ម្នាក់​១ពិន្ទុ ​ក្រោយ​បាន​ត្រឹម​ស្មើ​ ០-០ ​យប់​មិញ​​នេះ។ លទ្ធផល​ស្មើ​នេះ​ ធ្វើ​ឲ្យ​ក្រុម​លោក Arsene Wenger ​មិន​អាច​ដណ្ដើម​កៅអី​កំពូល​តារាង​ពី​ Liverpool មក​វិញ​​នោះ​ទេ ដោយ​សារ​ចាញ់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី។

Frank Lampard ស្ទើរ​តែ​អាច​រក​គ្រាប់​បាល់​ឲ្យ Chelsea ទៅ​ហើយ​នៅ​តង់​ទី​១ ប៉ុន្តែ​បាន​ត្រឹម​បុក​របារ​ទី ខណៈ​ខ្សែ​ប្រយុទ្ធ​ Olivier Giroud របស់ Arsenal ក៏​ខ្ជះខ្ជាយ​ឱកាស​ល្អៗ​២ដងដែរ។

លទ្ធផល​ស្មើ​នេះ​ ក៏​ធ្វើ​ឲ្យ​លោក​ Jose Mourinho បង្កើន​ភាព​មិន​ចាញ់ Arsenal ដល់​១០ប្រកួត​ជាប់​គ្នា ក្នុង​ជំនួប​ដណ្ដើម​ពាន​ផ្លូវ​ការ​​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្លិប​ Chelsea។

តារាង​ពិន្ទុ​ក្រោយ​ប្រកួត​យប់​មិញ៖

អត្ថបទ​ទាក់ទង៖ Mourinho ថា Man City ជា​ឧបសគ្គ​ធំ​ តែ​​​ Arsenal គ្មាន​គីឡូ​ទេ

ដោយ៖ សុខ សុវត្ថិ
ប្រភព៖ bbc, រូបភាព៖ Mail Online