ប្រិយមិត្ត​មាន​ដឹង​ទេ​ ថា​ការ​ប្រកួត​រាជិនី​សម្រស់​ក្នុង​ពិភពលោក​ដែល​មាន​នារី​រូប​ស្អាត​ពី​គ្រប់​ប្រទេស​មក​ចូលរួម​នោះ​មិន​ត្រឹមតែ​មាន​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ និង​បវរកញ្ញា​ពិភពលោក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​នៅ​មាន​ការ​ប្រកួត​ចំនួន​៥ធំៗ​ទៀត។

ការ​ប្រកួត​សម្រស់​កញ្ញា​រូបស្រស់​ទាំង​៥​ទៀត​រួម​មាន៖​បវរកញ្ញា​អន្តរជាតិ​ (Miss International) ​បវរកញ្ញា​អន្តរទ្វីប ​(Miss ​Intercontinental) ​បវរកញ្ញា​ផែនដី ​(Miss Earth)​ បវរកញ្ញា​ Supra ​National និង​បវរកញ្ញា​ Miss Grand International។

ឆ្នាំ២០១៣​នេះ​អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​មាស​ឆ្នាំ​ពេជ្រ​របស់​ប្រទេស​ហ្វីលីពីន​ក៏​ថា​បាន​ព្រោះ​មិន​ថា​បាន​បញ្ជូន​បវរកញ្ញា​ខ្លួន​ទៅ​ប្រកួត​ក្នុង​វេទិកា​អ្វី​ទេ​គឺ​សុទ្ធ​តែ​បាន​មកុដ​មក​គ្រប់គ្រង​ស្ទើរ​គ្រប់​ស្ថាប័ន។​

ឆ្នាំ​នេះ​ហ្វីលីពីន​ទទួល​បាន​មកុដ​បវរកញ្ញា​ចំនួន​៣​ស្ថាប័ន​ស៊ីដាច់​ជើង​ឯក​ចាស់វេណេហ្ស៊ុយអេឡា​ម្ចាស់​ជើង​ឯក​ចាស់​ដែល​ជា​ប្រទេស​ដែល​មាន​ចំនួន​បវរកញ្ញា​គ្រប់គ្រង​មកុដ​បវរកញ្ញា​ច្រើន​ស្ថាប័ន​ជាងគេ​ស្ទើរ​រាល់ឆ្នាំ។

ខាង​ក្រោម​នេះ​ជា​លទ្ធផល​បវរកញ្ញា​ទាំង​៧​ស្ថាប័ន​ក្នុង​ពិភពលោក៖

១. Miss World : ហ្វីលីពីន ​កញ្ញា Megan Young

២. Miss Universe : វេណេហ៊្សុយអេឡា កញ្ញា Maria Gabriela Isler

៣. Miss International : ហ្វីលីពីន កញ្ញា Bea Rose Santiago

៤.Miss Intercontinental : រុស្ស៊ី កញ្ញា Ekaterina Plekhova

៥.Miss Earth : វេណេហ្ស៊ុយអេឡា កញ្ញា Alyz Henrich

៦. Miss Supranational : ​ហ្វីលីពីន កញ្ញា Mutya Datul

៧.Miss Grand International : ​ពូតូ រីកូ កញ្ញា Janelee Chaparro

អាន៖ បវរកញ្ញា​អន្តរជាតិ​២០១៣ ជា​ស្រី​ស្អាត​​ហ្វីលីពីន
អាន៖ មីយ៉ាន់ម៉ា​​មាន​បវរកញ្ញា​ដ៏​ស្រស់​ស្អាត​ម្នាក់​​​ទៅ​ប្រឡង​​បវរកញ្ញា​​​​ចក្រវាល ​​​​មិន​ធ្លាប់​មាន ​​​​៥២​ឆ្នាំ​មក​នេះ​