Breaking News
Loading...
Friday, December 13, 2013

ចាប់ខ្លួនបុរសម្នាក់ ក្រោយរួមភេទជាមួយ ក្មួយស្រី មិនទាន់ ពេញវ័យ


ស៊ីមបាវ៉េ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនបញ្ចូនទៅពន្ធនាគារ ក្រោយពីបុរសជាជនល្មើសរូបនោះ បានរួមភេទជាមួយ ក្មួយស្រីរបស់ខ្លួន ទាំងនាងមិនទាន់ពេញវ័យ។ ក្រុម គ្រួសារនារីរងគ្រោះ មានការភ្ញាក់ផ្អើល និងខឹងសម្បាយ៉ាង ខ្លាំង ពេលដឹងថាបុរសជាជនល្មើសរស់នៅតំបន់ Queens Park ទីក្រុង Bulawayo ប្រទេស Zimbabwe បានរួមភេទ ជាមួយក្មួយស្រី អាយុ១៥ឆ្នាំរបស់គាត់ ហើយក្រុមគ្រួសារ នាងក៏បានទូរស័ព្ទ ប្រាប់ប៉ូលីសអោយមកចាប់ខ្លួនបុរស នោះតែម្តង។ តុលាការបាន អោយដឹងថា ពួកគេទាំង២ត្រូវបានចាប់ខ្លួន ខណៈពេលកំពុងធ្វើ សកម្មភាពរួមភេទក្នុងបន្ទប់ដេក។ អ្នកទាំង២ធ្លាប់មាន ទំនាក់ទំនងស្នេហាជាមួយនឹងគ្នាយូរ មកហើយ ប៉ុន្តែត្រូវ បានក្រុមគ្រួសារបដិសេធ និងតាមដានសកម្មភាពពួកគេរហូត។ ក្រោយពី ប៉ូលីសធ្វើការស៊ើបអង្កេតមក បុរសនោះ ត្រូវតុលាការផ្តន្ទទោសដាក់ពន្ធនាគារ ដោយមិនបាន បញ្ជាក់ពីរយៈពេលឡើយ ចំនែកឯក្មេងស្រីវិញ ដោយសារ តែនាងមិនទាន់គ្រប់អាយុ នាងត្រូវ បានអប់រំ និងអោយវិញត្រលប់ទៅជាមួយគ្រួសារវិញ។

54

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved