Breaking News
Loading...
Thursday, December 26, 2013

គឹម លីហ្សា បញ្ចប់សិល្បៈ តែ​មិន​ទាន់​មាន​គម្រោង ទៅ​រស់​នៅ​ជាមួយ​ស្វាមី


ភ្នំពេញៈ បន្ទាប់ពីតារាសម្តែងស្រីស្អាត អ្នកនាង គឹម លីហ្សា ត្រូវបានបុរស ឯនាយសមុទ្រ លោក គីវ វុឌ្ឍី បានឆក់យកបេះដូង ស្រីស្រស់រូបនេះ រហូតដល់ដឹកដៃគ្នាចូលរោងការ កាលពីពេលថ្មីៗកន្លងទៅ ដោយមានវត្តមាន សិល្បករ-សិល្បការិនីជាច្រើន រយនាក់ បានអញ្ជើញចូលរួមអបអរសាទរ ឲ្យពរជ័យគូស្វាមីភរិយា ថ្មោងថ្មីរួចហើយក៏ដោយ តែរហូតមកដល់ពេលនេះ នាងនៅមិនទាន់ បានបង្ហើបពីគម្រោង ក្នុងការចេញទៅរស់នៅ តាមស្វាមី ឯនាយសមុទ្រនៅឡើយទេ ដោយនាងគ្រាន់តែប្រាប់យ៉ាងខ្លី ថាសម្រាប់គម្រោងនេះ នាងនៅមិនទាន់ច្បាស់ ហើយក៏មិនទា ន់ហ៊ាននិយាយដែរ។

នៅក្នុងអំឡុងខែធ្នូ ឆ្នាំនេះ មានសិល្បការិនីល្បីឈ្មោះ ជាច្រើនដួង បាននាំគ្នាសម្រុករៀបចំ ពិធីមង្គលការជាប់ៗគ្នា ដោយស្វាមីរបស់ពួកគេម្នាក់ៗ សុទ្ធសឹងតែជាអាណិកជន រស់នៅក្រៅប្រទេស ។ ក្រោយពីរៀបការរួច តារាស្រីទាំងអស់គ្នានេះ ក៏បានព្រលយ ពីគម្រោងសម្រាប់ ថ្ងៃអនាគតស្រដៀងគ្នា ថាបន្ទាប់ពីរៀបការរួចពួកគេ និងបញ្ចប់សិល្បៈ រៀបចំឯកសារ និងសម្លៀកបំពាក់ ឡើងយន្តហោះ ទៅរស់នៅក្រៅប្រទេស ជាមួយស្វាមី ។

តារាសម្តែងស្រីស្អាត សាច់សរម៉ដ្ឋរលោង អ្នកនាង គឹម លីហ្សា បានប្រាប់ LookingTODAY ឲ្យដឹងថា នាងនិងស្វាមី នៅមិនទាន់មានគម្រោង ច្បាស់លាស់នៅទេ ព្រោះថាពេលនេះនាង និងក្រុមគ្រួសារ កំពុងតែមានគម្រោង គិតនាំបងប្អូន មិត្តភក្តិ និងឪពុកម្តាយក្មេកខាងស្វាមី ទៅដើរលេងនៅតាមរមណីយដ្ឋាន ក្នុងស្រុកយើងសិន ដោយសារថាពួកគាត់ កម្រនឹងបានមកស្រុកខ្មែរ ដូច្នេះក្នុងនាមនាងជាកូនប្រសារ ត្រូវតែបំពេញកាតព្វកិច្ច ឲ្យបានល្អសិន ។

អ្នកនាង គឹម លីហ្សា បានប្រាប់ទៀតថា "ខ្ញុំនៅមិនទាន់ដឹងទេថា ត្រូវចេញទៅអូស្ត្រាលី ពេលណា ព្រោះពេលនេះ ខ្ញុំនិងស្វាមីកំពុងតែមានគម្រោង នាំគ្រួសារទៅដើរលេង នៅតាមបណ្តាខេត្តមួយចំនួន និងឆ្លងទៅដើរលេង នៅប្រទេសជិតខាង ។ចំណែករឿងខ្ញុំនោះ នៅមិនទាន់ដឹងច្បាស់ទេ ថាត្រូវចេញទៅដំណាលគ្នា ឬទៅមុនក្រោយ។ តែបើនិយាយពីរឿងសិល្បៈវិញ បើសិនជាមានគេទាក់ទងមកខ្ញុំ ខ្ញុំទំនេរអាចទទួលបានខ្លះ ត្រឹមតែការងាររយៈ ពេលខ្លី តែនៅពេលខ្ញុំ ទៅដល់អូស្ត្រាលី ប្រហែលជាត្រូវឃ្លាតឆ្ងាយដាច់ស្រឡះ ព្រោះជារឿង ធម្មតាសម្រាប់មនុស្សស្រី ដែលមានគ្រួសារ ត្រូវតែបំពេញ ភារកិច្ចមើលការខុសត្រូវក្នុងគ្រួសារ" ។

អ្នកនាង គឹម លីហ្សា បានចូលរោងការ តាមប្រពៃណីខ្មែរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ជាមួយស្វាមីលោក គីវ វុឌ្ឍី ដែលជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលី មានមុខរបរជាគូ្រពេទ្យ ។ ក្រោយពីរៀបការ នាងនឹងចេញទៅរស់នៅតាមស្វាមី ឯក្រៅប្រទេសដូចជាតារាប្រុស ស្រីដទៃ ដែលបានរៀបការ មានស្វាមី រស់នៅក្រៅប្រទេសដូចគ្នា ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved