Breaking News
Loading...
Sunday, December 15, 2013

ប្រភេទស្បែកជើង ក៏អាចដឹងពីបុគ្គលក្ខណៈរបស់អ្នកបានដែរ


  មនុស្សគ្រប់គ្នាតែងតែ ត្រូវការសំភារៈមួយដែល មិនអាចខ្វះបានគឺស្បែកជើង។ ពីព្រោះយើងមិនអាច ដើរទៅណាដោយអត់ ស្បែកជើងនោះទេ។ចុះតើប្រិយមិត្តដឹង ទេថាប្រភេទស្បែកជើង ក៏អាចបង្ហាញពី អត្តចរិករបស់អ្នកបានដែរ។ យ៉ាងណាមិញខ្មែរឡូត នឹងបង្ហាញពីបុគ្គលក្ខណៈ នៃប្រភេទ ស្បែកជើងរបស់អ្នក។

 ១)  ស្បែកជើងកែងខ្ពស់៖ បានបង្ហាញថា អ្នកជាមនុស្សដែលទាន់សម័យ ចូលចិត្តប្រើរបស់ទំនើបៗ ជាមនុស្សចូលចិត្តដើរទាន់ សម័យកាល

២) ស្បែកជើងរបស់ម៉ាក ល្បីៗ៖ អ្នកដែលចូលចិត្តប្រើស្បែកជើង ម៉ាកល្បីៗ គឺបានបង្ហាញថាជាមនុស្ស មានអារម្មណ៏ស្ងប់ស្ងាត់ ជាមនុស្សមានចិត្តមិនប្រែប្រួល ប៉ុន្តែពួកគេតែងតែមានអារម្មណ៏ខ្វល់ខ្វាយក្នុងចិត្ត

៣)ស្បែកជើងសង្រែក៖ ជាមនុស្សចូលចិត្ត ចង់ដឹងចង់លឺ ពីនយោបាយនិង ពត័មានថ្មីៗ

៤)ស្បែកជើងខុសពីគេ៖ អ្នកខ្លះមិនចូលចិត្ត ពាក់ស្បែកជើងដូចគេ តែងតែរកស្បែកជើង ដែលប្លែកខុសគេ គឺបានបង្ហាញថាជាមនុស្សចូលចិត្តដើរលេង មិនចង់ទទួលអារម្មណ៏ឯកកានោះទេ

ទាំងនេះគឺជាបុគ្គលក្ខណៈនៃ ប្រភេទស្បែកជើង។ ចុះចំនែក ប្រិយមិត្តស្បែកជើងប្រភេទមួយណា ដែលអ្នកចូលចិត្តពាក់?

ខ្មែរឡូត

 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved