Breaking News
Loading...
Monday, December 23, 2013

សម្រាប់បុរសធ្វើកិច្ចការ ផ្ទះច្រើន ពិតជាធ្វើឲ្យការរួមភេទធ្លាក់ចុះ?


ចំពោះ រឿងកិច្ចការងារផ្ទះ ភាគច្រើនគឺជា ការងាររបស់ មនុស្សស្រី ដោយឡែក បុរសមួយចំនួន អាចនឹងគិតថា ការធ្វើកិច្ចការផ្ទះច្រើន អាចធ្វើអោយការរួមភេទធ្លាក់ចុះ តើពិតរឺទេ? ដូចនេះ សូមធ្វើការអានអត្ថបទខាងក្រោម ទាំងអស់គ្នា។

មិនមែនជាការពិតនោះទេ ដែលការលើកឡើងថា បុរសដែលបានរៀបការហើយ ចំណាយពេលច្រើនជាមួយ ការងារផ្ទះ ដែលមនុស្ស ភាគច្រើន គិតថាជាការងារ មនុស្សស្រី ដូចជាការដើរទិញឥវ៉ាន់ គ្រឿងទេស ការសំអាតផ្ទះ និង ការចំអិនអាហារ អាចនឹងមានការរួមភេទ ធ្លាក់ចុះ ជាងបុរសជាស្វាមី ដែលបំពេញតួនាទីខាងក្រៅនោះ។ បើយោងទៅតាម បទពិសោធន៏ និង ការស្រាវជ្រាវ បានអោយដឹងថា បើសិនជាបុរសជាប្តី អាចចេះជួយ ចែករំលែកការងារផ្ទះពីភរិយា នោះនឹងធ្វើអោយ ភរិយាមានអារម្មណ៏ ថាសប្បាយចិត្ត មានសុភមង្គល និង ធ្វើអោយភរិយាស្រលាញ់ប្តី កាន់តែខ្លាំងឡើង ដូចនេះ បើសិនជា ការចេះជួយយកអាសារគ្នា អាចនឹងធ្វើអោយ គ្រួសារអ្នក ចេះយោគយល់គ្នា ចេះស្រលាញ់គ្នា វាមិនមែនជា រឿងអាក្រក់នោះទេ។ វាជារឿងដែលប្រសើរបំផុត ដែលបុរសជាប្តី ចេះជួយធ្វើកិច្ចការផ្ទះ ព្រោះថាវាជាចំនុច សំខាន់ណាស់ ដែលអាចជួយបង្កើន ភាពស្និទស្នាលជាមួយគ្នា ព្រោះថា យើងបានចំណាយពេលវេលា បានច្រើនជាមួយគ្នា។

បន្ថែមពីនោះទៀតនោះគឺ នារីជាភរិយា ក៏គួរតែចេះជួយ រំលែកទុក្ខធុរៈ របស់ស្វាមី អោយបានច្រើន តាមដែលអាចធ្វើទៅបានផងដែរ។ ជឿជាក់ថា អនុវត្តន៏បែបនេះ នឹងអាចថែរក្សា សម្ពន័្ធភាពស្វាមីភរិយា ស្រលាញ់គ្នាបានយូរអង្វែង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice


ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved