Breaking News
Loading...
Monday, December 16, 2013

ស្រី​ខ្មែរ​ពីរ​នាក់​ត្រូវ​សៀម​ចាប់​ធើ្វ​ទារុណកម្ម​ដោះ​សម្លៀកបំពាក់​ហើយ​ថតរូប​ជា​សាធារណៈ​នៅ​ប្រទេស​ថៃ​


​បន្ទាយមានជ័យ​៖ ថ្មីៗ​នេះ​មាន​លេច​ឭ​ពាក្យ​ច​ចាម​អារាម​មួយ​ផ្ទុះ​ចេញពី​ប្រទេស​ថៃ​ថា​៖ ស្រី​ខ្មែរ​ពីរ​នាក់​ដែល​បាន​បំរើការ​នៅ​ក្នុ​ងក្លិប​កំសាន្ត នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ត្រូវបាន​ប្រធាន​ក្លឹប​ចោទប្រកាន់​ពីបទ​ឃុបឃិត​គ្នា​ជាមួយ​ភ្ញៀវ​បណ្តាល​ម្ចាស់​ក្លឹប​បាន​ចាញ់​ប្រា​ក់ជាង​៧​លាន​បាត​ស្មើ​និង​ប្រាក់​ដូ​ល្លារ​ប្រមាណ​ជាជាង​២៣៣៣៣៣​ដូ​ល្លារ​សហរដ្ឋអាមេរិក​ដោយ​ចាញ់​ច្រើន​បែបនេះ​ថៅកែ​ក្លឹប​នោះបាន​ចាប់​ស្រី​ខ្មែរ​ចំនួន​ពីរ​ធើ្វ​ទារុណកម្ម​ដោះ​សម្លៀកបំពាក់​ចេញ​ហើយ​ថតរូប​អាក្រាតកាយ​យ៉ាង​អមនុស្សធម៌​បំផុត ។​

​ប្រភពពី​ក្រុម​អ្នកបំរើ​ការ​នៅ​ក្លិប​ដូចគ្នា​បាន​ឲ្យ​ដឹង​កាលពី​យប់មិញ​នេះ​ថា​៖​រឿង​ហ្និ​ង​គឺ​វា​បាន​កើតមាន​ជាង​មួ​យស​ប្តា​ហ៏​ទៅហើយ នាង​បាន​ប្រាប់ទៀតថា​៖​ស្រី​ដែល​រង​នូវ​ការ​ធើ្វ​ទារុណកម្ម​នោះ​មានឈ្មោះ ថាប់ ទី​តា ហៅ ស្រី​ដែន អាយុ​៣៣​ឆ្នាំ មាន​ដើមកំណើត​នៅ ភូមិ ត្រពាំង​សេះ ឃុំ​គោកចក ស្រុក​និង​ខេត្តសៀមរាប​ចំណែក​ម្នាក់​ទៀត​នោះ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ទេ ។​

​ប្រភព​ដដែល​បាន​ប្រាប់​មក​ថា​៖ ស្ត្រី​ដែល​រង​នូវ​ទារុណកម្ម​យ៉ាង​ឃោ​ឃៅ​នោះ​គឺ​រង​ការចោទប្រកាន់ថា​បាន​ឃុបឃិត​ជាមួយ​ក្រុមអ្នកលេង​ល្បែង នៅក្នុង​ក្លឹប​នោះ ធើ្វ​ឲ្យ​ម្ចាស់​ក្លឹប​ចាញ់​អស់ប្រាក់​ជាង​៧​លាន​ប្រាក់​បាត​ថៃ​ដោយ​សង្ស័យ​លើ​នាង​ជា​អ្នក​ធើ្វ​ឲ្យ​ចាញ់ ទើប​គេ​ចាប់​ធើ្វ​ទារុណកម្ម​បែបនេះ ។​ ប្រភព​បាន​ប្រាប់ទៀតថា​៖​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​កំពុងតែ​ជាប់ឃុំ​នៅក្នុង​ក្លឹប​ចំណុច​(​ផា​រ៉ា​ម​សាម​)​នោះ​នៅឡើយ​ទេ ។ 

​ចំណែក​បុគ្គលិក​កាស៊ីណូ​ម្នាក់​នៅឯ​ក្រុង​ប៉ោយប៉ែត ដែល​បាន​អះអាងថា​បាន​ស្គាល់​ស្រី​ដែន នោះបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៦​ធ្នូ​ឆ្នាំ​២០១៣​នេះ​ថា​៖ ស្រី​ដែន គឺជា​មនុស្ស​ល្អ​ខ្លាំងណាស់​កាលពី​នាង​នៅ​ធើ្វ​ការ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ហូ​លី​ដេ​ប៉ោយប៉ែត​នៅឡើយ​នោះ នាង​ថា​៖​ស្រី​ដែន​ធ្លាប់​បានទទួល​ប​ណ្ណ័​ស​សើរ​និង​ជាប់​ជា​ចំណាត់ថ្នាក់​នៃ​បុគ្គលិក​គំរូ​ប្រចាំ​កាស៊ីណូ​ទៀតផង​ជា​រៀងរាល់ឆ្នាំ ។ 

​ចំណែក លោក ឆុំ សុភាព អាយុ​៤៦​ឆ្នាំ​ត្រូវជា​បងថ្លៃ​នារី​រងគ្រោះ​មកពី​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​៖ លោក​កំពុងតែ​សុំ​ឲ្យ​អង្គការ​អា​ដហុក​ខេត្តបន្ទាយមានជ័យ​ជួយ​ធើ្វ​អន្តរា​គម​ន៏​ដើម្បី​រំដោះ​ប្អូនស្រី​យកមក​ស្រុក​ខ្មែរ​វិញ​ឲ្យ​បាន​ឆាប់ៗ បុរស​រូបនោះ បាន​បន្តថា ថាប់ គឹម​លី ដែល​ត្រូវជា​ម្តាយមីង​ស្ត្រី​រងគ្រោះ​គឺ​កំពុងតែ​ជូ​ប​ជាមួយ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ហើយ​នាពេលនេះ​ដើម្បី​រក​ដំណោះស្រាយ​ជួយ​ជនរងគ្រោះ​ទៅតាម​ផ្លូវច្បាប់ ។​

​ដោយឡែក ស៊ុម ចាន់​គា មន្ត្រី​អង្គការ​អាដហុក ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា​៖​ការ​ធើ្វ​ទារុណកម្ម​ចំពោះ​ស្ត្រី​បែបនេះ​គឺ​ពិតជា​មិនអាច​ទទួលយក​បានទេ ជាងនេះទៅទៀត​នោះបាន​ប៉ះពាល់​ដល់​សិ​ទិ្ធ​ស្ត្រី​យ៉ាងខ្លាំង ពាក់​ព​ន្ធ័​និង​ការថតរូប​ដោយ​ដោះ​សំលៀកបំពាក់​គ្នា​ចេញ​បែបនេះ លោក​ថា បើសិន​មាន​ភ​ស្តុ័​តាង​គ្រាប់​គ្រាន់​ថា​៖​នាង​បាន​ប្រព្រឹត្ត​ទុច្ចរិត​មែន​នោះ គួរណា​តែ​បង្វិល​ឲ្យ​ទៅ​ច្បាប់​ជា​អ្នកដោះស្រាយ​ទើប​ជាការ​ត្រឹមត្រូវ​។ មន្ត្រី​អង្គការ​រូបនោះ​បាន​បាន​បញ្ជាក់ថា​៖​លោក​នឹង​ព្យាយាម​សហការ​ជាមួយ​អង្គការ​ជា​ដៃ​គួ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ថៃ​ដើម្បី​ដោះស្រាយ​និង​យក​ស្ត្រី​រងគ្រោះ​នោះ​ចេញពី​កន្លែង​ឃុំឃាំង​ឥត​ច្បាប់​នោះ  (ប្រភព​ព័ត៌មាន​នេះ​មិន​អាច​ទំនាក់​ទំនង​នឹង​ម្ចាស់​ក្លឹប​កំសាន្ត​នៅ​ទី​ក្រុង​បាង​កក​ទេ)។  ដោយ​ជាយដែន​៖ រូប​ស្ត្រី​រងគ្រោះ​ពេល​ធើ្វ​ទារុណកម្ម​នៅ​ប្រទេស​ថៃ 

16ac1

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved