ក្នុង​ចំណោម​តារា​ខ្មែរ​ជា​ច្រើន​នាក់​ទៀត កញ្ញា សុខ សីឡាលីន បាន​ឡើង​ឆាក​រាំ​កាច់​ស្ទិល​រង្គើ​ឆាក ផ្អើល​អស់​ទស្សនិកជន​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ក្រុង​កែប។

ទិដ្ឋភាព​នោះ កើត​ឡើង​ក្នុង​ពិធីបុណ្យ​សមុទ្រ​បី​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ខេត្ត​កែប​ជា​ទី​ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​បាន​ជួប​ជុំ​គ្នា​សប្បាយ​អស់​ដៃ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​នេះ។ ឡើង​ឆាក​ជាមួយ​មិត្ត​រួម​អាជីព​ជា​ច្រើន​នាក់​ទៀត​ដូច​ជា លោក ឆន សុវណ្ណារាជ លោក ខេម កញ្ញា សុន ស្រីពេជ្រ ជា​ដើម សុខ សីឡា​លីន បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ខ្លាំង​ជា​មួយ​ការ​បក​ស្រាយ​បទ​ចម្រៀង​ចង្វាក់​ញាក់ អម​ដោយ​ក្បាច់​រាំ​យ៉ាង​រស់​រវើក។

ពាក់​អាវ​រឹប​រាង​ពណ៌​ទឹក​សមុទ្រ ចង​ដោយ​សំពត់​ស្តើង ទស្សនិកជន​មើល​ឃើញ​ថា សុខ សីឡា​លីន សិច​ស៊ី ៩ ពេល​ច្រៀង​រាំ​បទ “Sway”។ តោះ​ទស្សនា​សកម្មភាព​កញ្ញា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា